រាជរដ្ឋាភិបាលកម្ពុជា បានដាក់បញ្ចូលវិធានការអនាម័យ និងបរិស្ថាន ទៅក្នុងលក្ខណសម្បត្តិ នៃគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ដើម្បីឱ្យពលរដ្ឋ យកចិត្តទុកដាក់រក្សាអនាម័យ គ្រប់គ្រងសំណល់រឹងឱ្យបានល្អ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រាជរដ្ឋាភិបាលកម្ពុជា បានដាក់បញ្ចូលវិធានការអនាម័យ និងបរិស្ថាន ទៅក្នុងលក្ខណសម្បត្តិ នៃគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ដើម្បីឱ្យពលរដ្ឋ យកចិត្តទុកដាក់រក្សាអនាម័យ គ្រប់គ្រងសំណល់រឹងឱ្យបានល្អ

រាជរដ្ឋាភិបាលកម្ពុជា បានដាក់បញ្ចូលវិធានការអនាម័យ និងបរិស្ថាន ទៅក្នុងលក្ខណសម្បត្តិ នៃគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ដើម្បីឱ្យពលរដ្ឋ យកចិត្តទុកដាក់រក្សាអនាម័យ គ្រប់គ្រងសំណល់រឹងឱ្យបានល្អ

ត្បូងឃ្មុំ ៖ ឯកឧត្តម រ័ត្ន វីរៈ រដ្ឋលេខាធិការក្រសួងបរិស្ថាន ថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់បញ្ចូលវិធានការអនាម័យ និងបរិស្ថានទៅក្នុងលក្ខណសម្បត្តិ នៃគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ដើម្បីបំផុសស្មារតីពលរដ្ឋឱ្យយកចិត្តទុកដាក់រក្សាអនាម័យ គ្រប់គ្រងសំណល់រឹងឱ្យបានល្អ នៅតាមមូលដ្ឋានក្រុង ស្រុក ក៏ដូចជានៅតាមមូលដ្ឋានទីប្រជុំជន ដែលមានប្រជាពលរដ្ឋរស់នៅ ឲ្យកាន់តែស្រស់ស្អាត ប្រកបដោយភាពទាក់ទាញមានបរិស្ថានល្អ ។

Advertisement

ឯកឧត្តម រ័ត្ន វីរៈ បានថ្លែងបែបនេះ នៅក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពី «បរិស្ថាន និងការគ្រប់គ្រងសំរាម និងសំណល់នៅក្នុងមូលដ្ឋាន» ជូនដល់គណៈអភិបាល ក្រុមប្រឹក្សា ប្រធានការិយាល័យ យុវជនស្រុក លោកមេឃុំ និងក្រុមប្រឹក្សាឃុំ ទាំង៧ ចំណុះរចនាសម្ព័ន្ធរដ្ឋបាលស្រុកអូររាំងឪ នាថ្ងៃព្រហស្បតិ៍ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសាលាស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។

លោក ងួន ប៊ុណ្ណាន អភិបាលនៃគណៈអភិបាលស្រុកអូររាំងឪ បានលើកឡើងពីការពង្រឹងដល់អាជ្ញាធរមូលដ្ឋានក្នុងរដ្ឋបាលស្រុក ឲ្យខិតខំប្រឹងប្រែងរួមគ្នា ចូលរួមផ្សព្វផ្សាយដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ក្នុងការថែរក្សាអនាម័យបរិស្ថាន ដែលជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នា និងជាការចូលរួមចំណែកដល់កាធ្វើឲ្យស្រុកមានសោភ័ណភាព ស្អាត មានសុខភាពល្អ និងមានជីវភាពរុងរឿង។

សូមបញ្ជាក់ថា នៅក្នុងវគ្គបណ្តុះបណ្តាល ស្តីពី «បរិស្ថាន និងការគ្រប់គ្រងសំរាមនិងសំណល់នៅក្នុងមូលដ្ឋាន» មន្រ្តីជំនាញក្រសួងបរិស្ថាន បានធ្វើបទបង្ហាញមួយចំនួន ដូចជា៖

១) ការយល់ដឹងអំពីបរិស្ថាន អនាម័យ និងការគ្រប់គ្រងសំរាម និងសំណល់នៅតាមមូលដ្ឋាន។

២) គោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ផ្តោតលើលក្ខណៈសម្បត្តិទី៦ និងការគ្រប់គ្រងសំរាម និងសំណល់នៅតាមមូលដ្ឋាន។

៣) ការត្រៀមខ្លួនប្រឡងប្រណាំង «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ផ្តោតលើលក្ខណៈសម្បត្តិទី៦ និងការគ្រប់គ្រងសំរាម និងសំណល់នៅតាមមូលដ្ឋាន៕ ដោយ ៖ គ្រី សម្បត្តិ

គ្រី សម្បត្តិ

គ្រី សម្បត្តិ

ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា