កំលាំងជំនាញខណ្ឌ និងប៉ុស្តិ៍ឫស្សីកែវ បង្ក្រាបករណីប្រើប្រាស់គ្រឿងញៀន ឃាត់ខ្លួន មនុស្ស ៥នាក់

ភ្នំពេញ៖ លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ បានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា កងកម្លាំងជំនាញខណ្ឌ និងប៉ុស្តិ៍ឫស្សីកែវ បានធ្វើការបង្ក្រាបជាក់ស្ដែងករណីប្រើប្រាស់នូវសារធាតុញៀននៅចំណុច ផ្លូវបេតុង ក្រុមទី១០ ភូមិសាមគ្គី សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នៅថ្ងៃទី១១ ខែ ធ្នូ ឆ្នាំ២០២២ វេលាម៉ោង ១៦និង ៣០នាទី ដោយឃាត់ខ្លួនបានមនុស្សចំនួន ០៥នាក់ ស្រីម្នាក់ និងវត្ថុតាងមួយចំនួន។

បច្ចុប្បន្ន កំលាំងជំនាញខណ្ឌ និងប៉ុស្តិ៍ កំពុងកសាងសំណុំរឿង បញ្ជូន ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តន៍តាមនីតិវិធី ៕ ដោយ ស៊ូ ប៊ុនធី

ស៊ូ ប៊ុនធី
ស៊ូ ប៊ុនធី
ការីផ្នែកសង្កម-សន្តិសុខ ធ្លាប់បំរើការងារលើវិស័យព័ត៌មានជាច្រើនឆ្នាំ ជាពិសេស លើព័ត៌មានសន្តិសុខសង្គម និងបម្រើនៅស្ថានីយ៍វិទ្យុ និងទូរអប្សរា ចាប់ពីឆ្នាំ ២០១០ រហូតមកដល់បច្ចប្បន្ននេះ ។
ads banner
ads banner
ads banner