កិច្ចប្រជុំបើកការិយាល័យចុះឈ្មោះបោះឆ្នោតជ្រើសរើសសមាជិក ជ្រើសតាំង សភាពាណិជ្ជកម្ម ខេត្តបន្ទាយមានជ័យ អាណត្តិទី៣លើកទី១

បន្ទាយមានជ័យ៖ កិច្ចប្រជុំបើកការិយាល័យ ចុះឈ្មោះបោះឆ្នោតជ្រើសរើសសមាជិក ជ្រើសតាំង សភាពាណិជ្ជកម្ម ខេត្តបន្ទាយមានជ័យ អាណត្តិទី៣ លើ១ប្រព្រឹតទៅក្រោមអធិបតីភាពឯកឧត្ដម ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម នៅភោជនីយដ្ឋាន បឹងឈូក ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នៅល្ងាចថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២។ លោក ឈឿង ឈីវអៀន ប្រធានសភាពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ ក៏មានវត្តមានចូលរួមផងដែរ ។

លោក លី សុវណ្ណារិទ្ធ អភិបាលរងខេត្តបន្ទាយមានជ័យថ្លែងថា ពិធីនេះ គឺដើម្បីផ្សព្វផ្សាយឲ្យក្រុមអាជីវករ- ពាណិជ្ជករ -សេវាករ ដែលប្រកបរបរពាណិជ្ជកម្ម នៅក្នុងខេត្តបន្ទាយមានជ័យទាំងមូល ឲ្យមកចុះឈ្មោះ ដើម្បីឈរឈ្មោះជាសមាជិក ជ្រើសតាំងសភាពាណិជ្ជកម្ម ក្នុងការបោះឆ្នោត និងមានឈ្មោះ ក្នុងបញ្ជីបោះឆ្នោតជ្រើសរើសសមាជិក ជ្រើសតាំងសភាពាណិជ្ជកម្ម សម្រាប់អាណត្តិ៣ លើកទី១ ដែលនឹងដំណើរការនៅពេលខាងមុខ ។

ឯកឧត្ដម ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា ចំពោះលក្ខណៈសម្បត្តិ ដែលអាចឈរឈ្មោះជាសមាជិកជ្រេីសតាំងសភាពាណិជ្ជកម្ម និងចុះឈ្មោះក្នុងបញ្ជីបោះឆ្នោត សភាពាណិជ្ជកម្មបាន ១/បុគ្គលនោះមានមុខរបរជាអាជីវករ ដែលមានលិខិតអនុញ្ញាត ប្រកបអាជីវកម្ម ឬអាជ្ញាប័ណ្ណឬ វិញ្ញាបនបត្រ ។ ២/មានប័ណ្ណប៉ាតង់ ។ ៣/ត្រូវមានអាយុ ២៥ឆ្នាំឡើងសម្រាប់បេក្ខជនឈរឈ្មោះជាបេក្ខភាពក្នុងការបោះឆ្នោត ។ សម្រាប់អ្នកមកចូលរួមបោះឆ្នោតជ្រើសតាំងអ្នកតំណាងរបស់ខ្លួនដែលខ្លួនពេញចិត្តគឺត្រូវមានអាយុ ១៨ឆ្នាំឡើងទៅ។ សូមបញ្ជាក់ឲ្យដឹងផងដែរថា សម្រាប់អ្នកមានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោតចាស់ មិនតម្រូវឲ្យមានឯកសារ ឬលក្ខខណ្ឌដូចខាងលើនោះទេ ៕ ដោយ ៖ ឃិន គន្ធា

ads banner