ម៉ូតូទឹក៖ កង្វះក្រុមជាងម៉ាស៊ីន គឺជាបញ្ហាប្រឈមធំ សម្រាប់អត្តពលិកកីឡាម៉ូតូទឹក | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ម៉ូតូទឹក៖ កង្វះក្រុមជាងម៉ាស៊ីន គឺជាបញ្ហាប្រឈមធំ សម្រាប់អត្តពលិកកីឡាម៉ូតូទឹក

ម៉ូតូទឹក៖ កង្វះក្រុមជាងម៉ាស៊ីន គឺជាបញ្ហាប្រឈមធំ សម្រាប់អត្តពលិកកីឡាម៉ូតូទឹក

ប៉ាតាយា៖ ឯកឧត្តម ណុះ ស្លេះ ប្រធានសហព័ន្ធកីឡាម៉ូតូទឹកកម្ពុជា បានបញ្ជាក់ថា សមត្ថភាពកីឡាករ មន្រ្តីបច្ចេកទេសមិនមានបញ្ហានោះទេ ប៉ុន្តែកង្វះក្រុមជាងគ្រឿងម៉ាស៊ីន គឺជាបញ្ហាប្រឈមធំសម្រាប់សហព័ន្ធ ក្នុងការប្រជែងមេដាយការប្រកួតកីឡាម៉ូតូទឹកជើងឯកពិភពលោក ជុំចុងក្រោយ (Jet Ski World Series) ឆ្នាំ២០២២ នៅទីក្រុងប៉ាតាយា ប្រទេសថៃ នឹង អាចបន្តប្រឈមរហូតដល់ព្រឹត្តការណ៍កីឡាស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

Advertisement

នេះជាការលើកឡើងរបស់ ឯកឧត្តម ណុះ ស្លេះ ពីកន្លែងប្រកួតនាទីក្រុងប៉ាតាយា ប្រទេសថៃ នារសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២។
ឯកឧត្តម ណុះ ស្លេះ បន្ថែមទៀតថា ការប្រកួតកម្រិតអន្តរជាតិនេះ គឺមានសារសំខាន់ខ្លាំងសម្រាប់សហព័ន្ធ ក្នុងការដុសខាត់សមត្ថភាពអត្តពលិក មន្រ្តីបច្ចេកទេស ជាពិសេសពង្រឹងលើការរៀបចំ ដើម្បីស្ទាបស្ទង់ និងដកបទពិសោធន៍ពីចំនុចខ្វះខាត យកមកសិក្សាស្វែងយល់រកចំនុចខ្លាំងលើគ្រប់ផ្នែកអោយបានរួចរាល់ និងល្អប្រសើរ។

ឯកឧត្តម ប្រធានសហព័ន្ធ បន្តថា ចំនុចមួយទៀតក៏សំខាន់ដែរ គឺក្រុមកម្ពុជាមិនមានក្រុមជាងជំនាញសម្រាប់ជួសជុលម៉ូតូទឹកនោះទេ នេះបញ្ហាកីឡាករមិនអាចប្រកួតបាន យើងដណ្តើមមេដាយបានប្រសិនបើម៉ូតូទឹកមិនខូច តែបើខូចត្រូវមានក្រុមជាងជំនាញជួសជុលច្បាស់លាស់ ហើយក្រុមជាងនោះមិនមែនមកពីប្រទេសក្នុងតំបន់អាស៊ានទេ គឺត្រូវស្វែងរកមកតំបន់ផ្សេងៗដូចជា អ៉ឺរ៉ុប សហរដ្ឋអាមេរិក ឬក៏មកពីតំបន់ផ្សេងទៀង។

ឯកឧត្តម ណុះ ស្លេះ បន្ថែមថា ជាក់ស្តែង២ថ្ងៃនេះ កីឡាករ មីន ម៉ូស្តាន់ និងសាលី ហ្វីលីន មានបញ្ហាបច្ចេកទេសធ្វើអោយការប្រកួតមិនទទួលបានលទ្ធផលល្អ ដោយប្រកួតបានតែ៤ទៅ៤ជុំ ម៉ាស៊ីនមានបញ្ហាតែម្តង ចំនុចនេះជាក្តីបារម្មណ៍របស់សហព័ន្ធ ក្នុងដំណើរឆ្ពោះទៅប្រជែងមេដាយពីព្រឹត្តការណ៍កីឡាស៊ីហ្គមេ លើកទី៣២ នាឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
ឯកឧត្តម អះអាងថា ការប្រកួតកម្រិតអន្តរជាតិនេះ ទោះបីមានបញ្ហាប្រឈមក្តី ក៏ឯកឧត្តមជឿជាក់ថា កីឡាករកម្ពុជាយើងនឹងធ្វើបានល្អ ដូចជាកីឡាករ សាលី អូម៉ើត មីន ម៉ូស្តាន់ កៃ វ៉ាន់សីដេន និងកីឡាករវ័យក្មេង តាន់ ទិត្យឬទ្ធី ក៏បានចូលរួមប្រកួតដកស្រង់បទពិសោធន៍ និងបន្សាំខ្លួនជាមួយកីឡាករអន្តរជាតិខ្លាំងៗ ជាង៦០ប្រទេស មកពី៣ទ្វីបលើពិភពលោក។

សូមបញ្ជាក់ថា ការប្រកួតកីឡាម៉ូតូទឹកជើងឯកពិភពលោក (Jet Ski World Series) ជុំចុងក្រោយ ឆ្នាំ២០២២ នៅទីក្រុងប៉ាតាយា ប្រទេសថៃ មានអត្តពលិកជាង២០០០នាក់ មកពី៦៥ប្រទេសចូលរួម ដោយលែកកម្ពុជាបានបញ្ជូនកីឡាករ៧រូប និងមន្រ្តីបច្ចេកទេស៨រូបចូលរួម និងប្រតិភូដឹកនាំដោយឯកឧត្តម ណុះ ស្លេះ ប្រធានសហព័ន្ធកីឡាម៉ូតូទឹកកម្ពុជា៕ ចាន់ វិចិត្រ

ចាន់ វិចិត្រ

ចាន់ វិចិត្រ

បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា