និវត្តជននៃស្នងការនគរបាលខេត្តបន្ទាយមានជ័យ ទទួលបានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំអង្គភាពខ្លួន

បន្ទាយមានជ័យ៖ នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃទី១៤ខែធ្នូឆ្នាំ២០១២ មានរៀបចំពិធីសំណេះសំណាល ថ្លែងអំណរគុណ និងពិសារអាហារសាមគ្គី ជាមួយនិវត្តជន អតីតមន្ត្រីនគរបាល ក្នុងទូទាំងខេត្តបន្ទាយមានជ័យ ចំនួន ៦០៨នាក់ ។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យឱ្យដឹងថា គោលបំណងនៃការប្រារព្ធពិធីនេះឡើងគឺដើម្បីជាការគោរពដឹងគុណ អំពីគំរូវីរភាព ស្នាដៃ ការកសាងគុណបំណាច់ ភាពជោគជ័យជាច្រើន ដែលបានបន្សល់ទុកពី លោក អ៊ុ លោកពូ អ្នកមីង អតីតថ្នាក់ដឹកនាំ មន្ត្រីនគរបាលចូលនិវត្តន៍។

ឯកឧត្ដម ស សុខា មានប្រសាសន៍ថា ” យើងខ្ញុំជាអ្នកជំនាន់ក្រោយពិតជាមានក្តីសោមនស្សរីករាយនិងពេញចិត្តយ៉ាងខ្លាំងដែលបានជួបជុំដោយផ្ទាល់ជាមួយលោកអ៊ុ លោកពូអ្នកមីងជានិវត្តន៍ជនអតីតមន្ត្រីនគរបាលដែលធ្លាប់បម្រើការងារនៅខេត្តបន្ទាយមានជ័យ។

ជាឱកាសនោះ គណៈ:អធិបតីក៏បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន និង លោកជំទាវអគ្គមហាឧបាសិកាពុទ្ធសាសនរូបត្ថម្ភក៏បណ្ឌិត ម៉ៅ ម៉ាល័យ ចែកជូនដល់អតីតមន្ត្រីនគរបានចូលនិវត្តន៍ (និវត្តជន) ចំនួន ៦០៨នាក់ គឺម្នាក់ៗទទួលបានរួមមានថវិកា ៥ម៉ឺនរៀល អង្ក១ការ៉ុងទម្ងន់ ២៥គីឡូក្រាម មី១កេស ឃីត១កញ្ចប់ មានភួយ១ សារ៉ុង១ ក្រមា១ និងអញ្ជើញពិសារអាហារសាមគ្គីដ៏ឈ្ងុយឆ្ងាញ ចំនួន ៦៥តុ ៕ដោយ៖ឃិន គន្ធា

ads banner