ភាពយន្តចម្រៀង “ទុក្ខស្រីប្តីព្រាត់” នឹងដាក់សម្ពោធ ជាផ្លូវការ នៅល្ងាចថ្ងៃទី៧ ខែមករា

ភ្នំពេញ៖ ភាពយន្តចម្រៀង “ទុក្ខស្រីប្តីព្រាត់” នឹងដាក់ សម្ពោធ ជា ផ្លូវការនៅល្ងាចថ្ងៃទី៧ ខែមករា ឆ្នាំ២០២៣ ។នេះជាការបញ្ជាក់ របស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា។

លើទំព័រហ្វេសប៊ុកផ្លូវការរបស់សម្ដេចតេជោនៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញថា៖ ភាពយន្ត ចម្រៀង “ទុក្ខស្រីប្តីព្រាត់” ដែលបានថតចប់នឹងដាក់សម្ពោធ ជាផ្លូវការនៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង ៥:០០នាទី ក្រោមអធិបតីភាព លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

សម្ដេចតេជោ បានបន្តថា សូមអញ្ជើញបងប្អូនរង់ចាំទស្សនាការ សម្ពោធចាក់បញ្ចាំងសាច់រឿងទាំងមូលជាផ្លូវការនៅក្នុង ផេកសម្តេចតេជោ, Fresh News, TVK និងផេក BTV ។
គួរជម្រាបថា ការសម្ពោធភាពយន្តចម្រៀងនេះស្របពេលប្រទេស កម្ពុជា ការប្រារព្ធខួបអនុស្សាវរីយ៍លើកទី៤៤នៃទិវាជ័យ ជម្នះ៧មករា (៧មករា១៩៧៩-៧មករា២០២៣)ផងដែរ៕ ដោយ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner