លោក ហ្សេលេនស្គី ថា ឆ្នាំ ២០២៣ នឹងក្លាយជាឆ្នាំដ៏សំខាន់សម្រាប់ប្រទេសអ៊ុយក្រែន

កៀវ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយតាមប្រព័ន្ធវីដេអូក្នុងថ្ងៃអង្គារសប្តាហ៍នេះថា គាត់បានជួបប្រជុំជាមួយមេបញ្ជាការ ហើយប្រធានបទគឺច្បាស់លាស់ គឺផ្តោតសំខាន់លើសមរភូមិនៅភាគខាងកើត ដូចជាទីក្រុង Bakhmut, ទីក្រុង Kreminna និងតំបន់ Donbas ហើយកងកម្លាំងការពារ និងសន្តិសុខរបស់យើងបានត្រៀមខ្លួនរួចរាល់សម្រាប់ឆ្នាំថ្មីនេះ។

លោក ហ្សេលេនស្គី បន្តថា លោកបានជួបពិភាក្សាជាមួយប្រធានក្រុមហ៊ុន BlackRock ដែលជាមូលនិធិវិនិយោគដ៏ធំបំផុតរបស់ពិភពលោក អំពីការកសាងប្រទេសអ៊ុយក្រែនឡើងវិញផងដែរ។ លោក ហ្សេលេនស្គី បន្ថែមថា រដ្ឋាភិបាលអ៊ុយក្រែនបានត្រៀមខ្លួចរួចរាល់ដើម្បីចូលរួមក្នុងកិច្ចប្រជុំនៃវេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុង Davos ប្រទេសស្វីសនៅខែមករា ឆ្នាំ ២០២៣។

ប្រធានាធិបតីអ៊ុយក្រែនរូបនេះ បានសង្កត់ធ្ងន់ថា ប្រជាជនអ៊ុយក្រែនត្រូវតែរក្សាការយល់ដឹងរួម អំពីគោលដៅជាតិរបស់ប្រទេស នៅពេលពួកគេចូលឆ្នាំថ្មី។ លោក ហ្សេលេនស្គី បានបញ្ជាក់ទៀតថា គាត់នឹងបង្ហាញទស្សនៈរបស់ខ្លួនក្នុងពេលឆាប់ៗនេះនៅក្នុងសភា ស្តីពីការអនុវត្តគោលដៅទាំងនេះ រួមទាំងការរំដោះទឹកដីអ៊ុយក្រែនពីសត្រូវ និងការកសាងប្រទេសឡើងវិញ៕

ប្រភព៖ NHK ដោយ៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner