រដ្ឋបាលខេត្តបាត់ដំបង ធ្វើអនាម័យសម្អាតទីក្រុង ដើម្បីអបអរថ្ងៃចូលឆ្នាំសាកល និងជាសារដាស់តឿនដល់ប្រជាពលរដ្ឋ ដែលមកកម្សាន្តបុណ្យឆ្លងឆ្នាំ សូមកុំបោះចោលសម្រាមដោយឥតសណ្តាប់ធ្នាប់

ខេត្តបាត់ដំបង ៖ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង ថ្លែងថា ការធ្វើអនាម័យសម្អាតទីក្រុងថ្ងៃនេះ ដើម្បីលើកកម្ពស់សោភ័ណភាព អនាម័បរិស្ថាន នៃទីក្រុងបៃតងរបស់ខេត្ត និង អបអរសាទរ ការរៀបចំការដាក់តាំងពិព័រណ៍ម្ហូបអាហារខ្មែរ នាថ្ងៃបុណ្យឆ្លងឆ្នាំសាកល ២០២២ឈានចូលឆ្នាំថ្មី២០២៣ខាងមុខនេះ ។

ឯកឧត្តម សុខ លូ ក៏បានបង្ហាញនូវក្ដីសង្ឃឹមយ៉ាងមុតមាំថា ស្មារតី នៃទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា នឹងប្រែក្លាយជាកម្លាំងចលករមួយជំរុញឱ្យមានការចាប់ផ្ដើមធ្វើសកម្មភាពមេត្រីភាពបរិស្ថាន ដោយចេញពីបុគ្គលម្នាក់ៗ ស្ថាប័ន អង្គភាព វិស័យឯកជន ព្រមទាំងបងប្អូនប្រជាពលរដ្ឋទាំងអស់ ដើម្បីបញ្ចេញសកម្មភាពព្រមៗគ្នាដោយបណ្តុះនូវស្មារតីស្រឡាញ់អនាម័យបរិស្ថានល្អជានិច្ច និងប្រែក្លាយជាចលនាបំផុសសកម្មភាព និងពីការផ្លាស់ប្ដូរទម្លាប់ចោលសំរាមពាសវាលពាសកាល មកជាការយកចិត្តទុកដាក់ចេះវេចខ្ចប់កាកសំណល់តាមផ្ទះ ដោយរក្សាទុកដាក់សំរាម ឱ្យកាន់តែមានសុវត្ថិភាព ៕ (អ៊ុក សំអាន បប)

ads banner