បង្ក្រាបករណីគ្រឿងញៀនផ្ទុះអាវុធជាច្រើនគ្រាប់ បណ្ដាលឱ្យ មន្ត្រីនគរបាលម្នាក់បាត់បង់ជីវិត

ភ្នំពេញ៖ នៅវេលាម៉ោង ០៧:៣០យប់ថ្ងៃទី២៨ ខែធ្នូ នេះ កម្លាំង សមត្ថកិច្ច នៃមន្ទីរប្រឆាំងគ្រឿងញៀន អគ្គស្នងការដ្ឋាន នគរបាលជាតិ បានចុះបង្ក្រាបក្រុមជួញដូរគ្រឿងញៀន មួយ ក្រុមរហូតមានការផ្ទុះអាវុធតបតគ្នា បណ្តាលឱ្យមន្ត្រីនគរបាល ម្នាក់ បានបាត់បង់ជីវិតនៅកណ្ដាលផ្លូវ៥០ម៉ែត្រ កែងផ្លូវ៦០ ម៉ែត្រ ស្ថិតក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

លោកវរសេនីយ៍ទោ ជាង ហុកសែ អធិការរងនគរបាល ខណ្ឌដង្កោ ទទួលផែនយុត្តិធម៌ បានប្រាប់បណ្ដាញសារព័ត៌មាន ថា មានសមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀន បានដាក់កម្លាំង ប្រដេញតាមរថយន្តជនសង្ស័យមួយក្រុម បន្ទាប់ពី ក្រុមទាំង នោះ មានការផ្ទុះអាវុធជាមួយសមត្ថកិច្ចពេលចុះបង្ក្រាប គ្រឿងញៀន។រថយន្តក្រុមជនសង្ស័យម៉ាកតូយ៉ូតាអាល់ហ្វាត ពណ៌ស ពាក់ស្លាកលេខ 0365 ។

សមត្ថកិច្ចខាងមន្ទីរបានប្រដេញរថយន្តខាងលើ រហូតដល់ ចំណុចស្តុបផ្លូវ៦០ម៉ែត្រ កែង៥០ម៉ែត្រ ក៏ត្រូវសមត្ថកិច្ច ខណ្ឌដង្កោ ជួយស្ទាក់ចាប់ឃាត់បានតែម្តង ដោយឃាត់បាន មនុស្សបីនាក់។

គួរបញ្ជាក់ថា មន្ត្រីប៉ូលិសដែលត្រូវ ឧក្រិដ្ឋជនបាញ់ប ណ្តាលឱ្យបាត់បង់ជីវិតពេលចុះប្រតិបត្តិការ បង្ក្រាបបទល្មើស គ្រឿងញៀនខាងលើនេះ ឈ្មោះ ម៉ិច ឆាយពីវ័យ មានឋានន្តរ ស័ក្តិវរសេនីយ៍ទោ ជានាយរងការិយាល័យ ផ្សព្វផ្សាយ អបរំ នៅមន្ទីរ ប្រឆាំងគ្រឿងញៀន ៕ដោយ ៖ ជីម ភារ៉ា

ជឹម ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕
ads banner
ads banner
ads banner