រោងចក្រផលិតសំបកកង់រថយន្ត នៅខេត្តព្រះសីហនុ ត្រូវការកម្លាំងពលកម្មចំនួន ១៥០០នាក់

ខេត្តព្រះសីហនុ ៖ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ បានចុះពិនិត្យទីតាំងសាងសង់រោងចក្រផលិតសំបកកង់រថយន្ត ដំណើរការចង្វាក់ផលិតកម្ម របស់រោងចក្រផលិតគ្រឿងសង្ហារឹម និងរោងចក្រផលិតបន្ទះសូឡា នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ស្ថិតនៅឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

បច្ចុប្បន្នរោងចក្រផលិតសំបកកង់រថយន្ត ត្រូវការកម្លាំងពលកម្មចំនួន ១៥០០នាក់ ដំណាក់កាលតំបូងអាចផលិតសំបករថយន្តប្រភេទឡានតូច ១៥០០០គ្រឿង ក្នុងមួយថ្ងៃ ក្នុងកង់មួយអាចចំណាយពេល ៣៨វិនាទី ដោយឡែកសំបកកង់ឡានធំ អាចផលិតបាន ២៥០០ក្នុងមួយថ្ងៃ ក្នុងសំបកមួយអាចប្រើពេល៦០វិនាទី។ វត្ថុធាតុដើមក្នុង១ថ្ងៃ ត្រូវប្រើប្រាស់ជ័រកៅស៊ូ ចំនួន ៣០០តោន វត្ថុធាតុដើមនាំចូលពីប្រទេសថៃ និងម៉ាឡេស៊ី។ ក្រុមហ៊ុនខាងលើបច្ចុប្បន្ន មានរោងចក្រនៅប្រទេសចិន និងប្រទេសថៃ សំបកកង់ដែលផលិតរួចនាំទៅកាន់សហរដ្ឋអាមេរិក។

បន្ទាប់មកទៀតអភិបាលខេត្ត ក៏បានទៅពិនិត្យរោងចក្រផលិតបន្ទះសូឡា និងបន្តទៅពិនិត្យមើលរោងចក្រផលិតគ្រឿងសង្ហារឹម។
ក្នុងឱកាសចុះពិនិត្យនេះ ឯកឧត្តមអភិបាលខេត្ត ក៏បានជំរុញដល់យុវជនខ្មែរ ត្រូវខិតខំរៀនសូត្រសម្រាប់បំពេញការងារ ព្រោះនៅក្នុងខេត្តព្រះសីហនុ មានរោងចក្រ សហគ្រាសដែលប្រើប្រាស់កម្មករជំនាញបច្ចេកទេសប្រើដោយ រ៉ូបូ ផលិតកង់ឡាន រោងចក្រនេះមិនអាចមានតែកម្មករធម្មតាធ្វើការបានទេ ដូច្នេះយើងត្រៀមខ្លួនបំពេញសេចក្តីត្រូវការនៃអភិវឌ្ឍន៍ ហើយក៏អាចផ្ដល់សញ្ញាដល់កសិករដែលជាអ្នកផលិតកសិផលដើម្បីផ្គត់ផ្គង់ទៅដល់រោងចក្រ។

ឯកឧត្តមបន្ថេមថា ជាក់ស្តែងដូចជាអ្នកដាំកៅស៊ូនៅកម្ពុជា នៅពេលមានរោងចក្រផលិតសំបកកង់រថយន្ត ត្រូវការជ័រកៅស៊ូក្នុងមួយថ្ងៃរហូតដល់ ៣០០តោន ដើម្បីផ្គត់ផ្គង់តម្រូវការក្នុងរោងចក្រ ដូច្នេះមិនចង់ឲ្យមានការនាំចូលវត្ថុធាតុដើមពីក្រៅប្រទេស ព្រោះកម្ពុជា ជាប្រទេសកសិកម្ម យើងមានសក្តានុពល ហើយទឹកដីមួយចំនួនត្រូវធ្វើការកែប្រែស្ថានភាពពីធ្វើស្រែ មកជាការដាំដុះកៅស៊ូវិញ ៕ សេឌី

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner