ភ្ញៀវទេសចរអន្តរជាតិជាង ២.៤លាននាក់ បានមកលេងកំសាន្តប្រទេសហ្វីលីពីន គិតត្រឹមចុងឆ្នាំ ២០២២នេះ

ម៉ានីល៖ ទិន្នន័យរបស់នាយកដ្ឋានទេសចរណ៍ហ្វីលីពីន (DOT) បានឱ្យដឹងនៅក្នុងថ្ងៃពុធសប្តាហ៍នេះថា ភ្ញៀវទេសចរអន្តរជាតិជាង ២.៤លាននាក់បានមកលេងកំសាន្តប្រទេសហ្វីលីពីនក្នុងឆ្នាំ២០២២នេះ ដោយទទួលបានប្រាក់ចំណូលពីវិស័យទេសចរណ៍ប្រហែល ២.៦២ពាន់លានដុល្លារ។

ចាប់តាំងពីការបន្ធូរបន្ថយវិធានការរឹតបន្តឹងជំងឺរាតត្បាត និងការបើកព្រំដែនក្នុងខែកុម្ភៈកន្លងមកនេះ នាយកដ្ឋានទេសចរណ៍ហ្វីលីពីនបានបញ្ជាក់ថា អ្នកដំណើរអន្តរជាតិចំនួន ២,៤៦២,១៤០នាក់បានមកលេងកំសាន្តប្រទេសអាស៊ីអាគ្នេយ៍ ដែលមានឆ្នេរសមុទ្រ និងកន្លែងមុជទឹកដ៏ល្បីល្បាញនេះ។

អ្នកទេសចរភាគច្រើនមកពីសហរដ្ឋអាមេរិក កូរ៉េខាងត្បូង អូស្ត្រាលី កាណាដា និងអង់គ្លេសជាដើម ខណៈដែលចំនួនភ្ញៀវទេសចរអន្តរជាតិបានកើនលើសគោលដៅរបស់នាយកដ្ឋានទេសចរណ៍ហ្វីលីពីន (DOT) ដែលមានចំនួន ១.៧លាននាក់នៅឆ្នាំនេះ។ សម្រាប់ឆ្នាំ ២០២៣ DOT បានព្យាករថា នឹងមានភ្ញៀវទេសចរអន្តរជាតិ ២.៦ លាននាក់ “នៅក្នុងសេណារីយ៉ូទាប” និង ៦.៤លាននាក់ “នៅក្នុងសេណារីយ៉ូខ្ពស់”។

ហើយនៅឆ្នាំក្រោយ ហ្វីលីពីនគ្រោងនឹងកែលម្អការតភ្ជាប់ និងភាពងាយស្រួលបន្ថែមទៀត ដើម្បីទាក់ទាញភ្ញៀវទេសចរបរទេសកាន់តែច្រើន រួមទាំងការធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ និងឌីជីថលនីយកម្មជាដើម។
ទិន្នន័យផ្លូវការបានបង្ហាញថា ឧស្សាហកម្មទេសចរណ៍បានរួមចំណែក ៥.២ភាគរយដល់ផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសហ្វីលីពីនក្នុងឆ្នាំ ២០២១ ទាបជាងកម្រិតមុនជំងឺរាតត្បាត។

ការរួមចំណែករបស់ឧស្សាហកម្មទេសចរណ៍ចំពោះផលិតផលក្នុងស្រុកសរុបមានចំនួន ១២.៩ភាគរយក្នុងឆ្នាំ ២០១៩។ វាបានធ្លាក់ចុះដល់ ៥.១ភាគរយក្នុងឆ្នាំ ២០២២ ចំពេលមានការរាតត្បាតនៃជំងឺកូវីដ១៩ ដែលជាកម្រិតទាបបំផុតក្នុងរយៈពេលយ៉ាងហោចណាស់ពីរទសវត្សរ៍៕ ប្រភព៖ ស៊ីនហួរ ដោយ៖ ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner