ឥណ្ឌូនេស៊ីពន្យារពេលកម្មវិធីលាយចំហេះប្រេងដូង ៣៥ភាគរយ ទៅខែកុម្ភៈឆ្នាំក្រោយវិញ

ហ្សាកាតា៖ ក្រសួងថាមពល និងធនធានរ៉ែឥណ្ឌូនេស៊ី ក្នុងថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានបញ្ជាក់ថា ប្រទេសឥណ្ឌូនេស៊ីនឹងចាប់ផ្តើមកម្មវិធីលាយចំហេះប្រេងដូង ៣៥ភាគរយជាកាតព្វកិច្ច នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ ២០២៣។

ដើមឡើយ កម្មវិធីនេះត្រូវបានគេគ្រោងនឹងអនុវត្តដំបូងនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣។ អគ្គនាយកនាយកដ្ឋានជីវថាមពលនៃក្រសួងថាមពល និងធនធានរ៉ែឥណ្ឌូនេស៊ី លោក Edi Wibowo បានប្រាប់សារព័ត៌មានចិនស៊ីនហួរថា ដើម្បីធ្វើឱ្យប្រាកដថា អ្វីៗត្រៀមបានរួចរាល់ កម្មវិធីនេះនឹងចូលជាធរមាននៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៣។

លោក Wibowo បាននិយាយថា ការរៀបចំសម្រាប់ការអនុវត្តកម្មវិធីនេះ បានធ្វើឡើងតាំងពីចុងខែតុលាមកម្ល៉េះ ប៉ុន្តែរដ្ឋាភិបាលត្រូវការធានានូវហេដ្ឋារចនាសម្ព័ន្ធ និងការផ្គត់ផ្គង់គ្រប់គ្រាន់។

លោក Wibowo បន្ថែមថា កម្មវិធីខាងលើនេះ គឺជាគោលនយោបាយមួយដើម្បីប្រមើលមើលការកើនឡើង នៃតម្លៃប្រេងពិភពលោក និងកាត់បន្ថយការនាំចូលប្រេងម៉ាស៊ូត ក៏ដូចជាពង្រីកការប្រើប្រាស់ថាមពលកកើតឡើងវិញផងដែរ។

ឥណ្ឌូណេស៊ី ដែលជាប្រទេសផលិតប្រេងដូងធំជាងគេលើពិភពលោក បានកំណត់គោលដៅប្រើប្រាស់ចំហេះសម្រាប់ប្រើប្រាស់ក្នុងស្រុកចំនួន ១៣,១៥លានគីឡូលីត្រនៅឆ្នាំ២០២៣ខាងមុខនេះ៕ ប្រភព៖ ស៊ីនហួរ ដោយ៖ បុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner