កម្ពុជា នឹងអាចនាំទំនិញចូលទៅកាន់ទីផ្សារចិនកាន់តែច្រើន តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន

កំពត៖ ថ្លែងនៅក្នុងពិធីបើកការដ្ឋានស្តារ និងលើកកម្រិតគុណភាពផ្លូវពីរខ្សែ គឺផ្លូវជាតិលេខ៣១ និងលេខ៣៣ ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពត និងខេត្តកែប នៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញក្ដីរំពឹងថា កម្ពុជា នឹងអាចនាំចេញទំនិញទៅកាន់ទីផ្សារប្រទេសចិនកាន់តែច្រើន តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ដែលចិនបានផ្ដល់ភាពអនុគ្រោះច្រើនដល់កម្ពុជា។

សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងទៀតថា ក្នុងឆ្នាំ២០២២ ទំហំពាណិជ្ជកម្មកម្ពុជា ជាមួយចិន មានទំហំប្រមាណ ១៤៥០០លានដុល្លារ មានកំណើន ១៩% បើធៀបនឹងឆ្នាំ២០២១។

សម្ដេចតេជោ សង្ឃឹមថា នាពេលខាងមុខ កម្ពុជានឹងអាចនាំចេញទំនិញទៅកាន់ប្រទេសចិនកាន់តែច្រើន តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ដែលជាការអនុគ្រោះពន្ធរហូតទៅដល់ ៩៧,៥៣ % ។

សម្ដេចបន្តថា៖ ទាំងអស់នេះ យើងគួរតែរំលឹកទៅដល់ចំណងទាក់ទង ដែលបានកសាងតាំងពីដំណាក់កាលនៃអ្នកជំនាន់មុន។ សម្ដេចតេជោបញ្ជាក់ថា ប្រទេសចិន តែងតែផ្ដល់ឱ្យកម្ពុជា តាមតម្រូវការជានិច្ច។

សូមរំលឹកថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន បានចូលជាធរមាននៅថ្ងៃទី១ ខែមករា ឆ្នាំ២០២២ ៕ ដោយ វណ្ណលុក

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner