សម្តេចតេជោ ហ៊ុន សែន៖ មនុស្សគ្រប់អាយុបោះឆ្នោត ម្នាក់ជាសន្លឹកឆ្នោតមួយសន្លឹក សម្រាប់ក្រុមគ្រួសារគណបក្សប្រជាជនរាប់លានគ្រួសារ

ភ្នំពេញ៖ នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហោះរូបថតមួយសន្លឹក នៃការជួបជុំក្រុមគ្រួសារត្រកូល ហ៊ុន កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២កន្លងទៅ។

ជាមួយនឹងការបង្ហោះរូបថតនេះ សម្តេចបានលើកយកនូវស្ថានភាពគ្រួសារត្រកូល ហ៊ុន ដែលមានសមាជិកយ៉ាងច្រើនមកឧទារហណ៍ ជាមួយនឹងប្រយោគថា ស្រែធំប្រើពូជច្រើន ថែទាំបានល្អនឹងទទួលផលច្រើននឹងល្អ។ មនុស្សគ្រប់អាយុបោះឆ្នោតម្នាក់ ជាសន្លឹកឆ្នោតមួយសន្លឹក សម្រាប់ក្រុមគ្រួសារគណបក្សប្រជាជនរាប់លានគ្រួសារ។

សម្តេចតេជោ ហ៊ុន សែន បានសរសេរក្នុង Facebook ថា ការជួបជុំត្រកូល ហ៊ុន កាលពីថ្ងៃ២៩ ធ្នូ ២០២២កន្លងទៅ។ ស្រែធំប្រើពូជច្រើន ថែទាំបានល្អនឹងទទួលផលច្រើននឹងល្អ។ មនុស្សគ្រប់អាយុបោះឆ្នោត ម្នាក់ជាសន្លឹកឆ្នោតមួយសន្លឹក សម្រាប់ក្រុមគ្រួសារគណបក្សប្រជាជនរាប់លានគ្រួសារ ។

សូមជម្រាបថា កាលពីថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន ក៏បានបង្ហោះរូបថតមួយសន្លឹក ដែលថតរួមគ្នាជាមួយកូនៗចៅៗរបស់សម្តេចផងដែរ ជាមួយនឹងខ្លឹមសារថា ស្រែធំប្រើពូជច្រើន ទទួលផលច្រើន ស្រែតូច ប្រើពូជតិច ទទួលផលតិច នេះជាក្រឹត្យក្រមធម្មជាតិ មិនថាក្នុងគ្រួសារ ឬក្នុងក្រុមនយោបាយនោះឡើយ។ ចាប់ផ្តើមពីមនុស្ស២នាក់ កើនដល់៣២នាក់នៃគ្រួសារមួយនេះ។ សង្ឃឹមថា សំដីខ្ញុំនិយាយនេះបងប្អូននឹងយល់ ៕ ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner