គ្រួសារអតីតយុទ្ធជនពលីបានទទួលអំណោយផ្ទះមួយខ្នងពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត

ខេត្តកំពង់ធំ ៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ និងអាជ្ញាធរដែនដី អញ្ជើញប្រគល់ខ្នងផ្ទះទី២៣៨ ជាអំណោយដ៏ថ្លៃថ្លាសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និង សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន តាមរយៈ ឯកឧត្តម ទេសរដ្ឋមន្រ្តី នាយឧត្ដមសេនីយ៍គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ឋជនកម្ពុជា ជូនគ្រួសារអតីតយុទ្ធជនពលីនៅភូមិព្រៃគុយ ឃុំ ព្រៃគុយ ស្រុក កំពង់ស្វាយ ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៣ ។

លោកស្រី កាន់ គឹមលី អាយុ ៤៩ឆ្នាំ មានកូន ៣នាក់ ត្រូវជាភរិយាសពលោកព្រិន្ទបាលឯក ស៊ុន សម្បត្តិ ចូលបម្រើកងទ័ពនៅឆ្នាំ១៩៩១ នៅអង្គភាពទ័ពឆ័ត្រយោង៩១១ រាជធានីភ្នំពេញ ពលីជីវិតនៅឆ្នាំ២០០៥ មានជីវភាព ខ្វះខាត ទើបគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ សាងសង់ផ្ទះខ្ពស់ផុតពីដី សសរបេតុង ឆ្អឹង ដែក រនាបក្តា ជញ្ជាំង ស្មាតបត ដំបូលប្រក់ស័ង្កសីកិនភ្លី និងជណ្ដើរកាច់ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានអំពាវនាវ គ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ អញ្ជើញទៅចាក់វ៉ាក់សាំងដូសទី៤និងដូសទី៥ ឲ្យបានគ្រប់ៗគ្នានៅតាមមណ្ឌលសុខភាព ក្នុងពិធីប្រគល់ផ្ទះថ្មីនេះ បានឧបត្ថម្ភបន្ថែម អំណោយឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី រួមមាន ៖ អង្ករចំនួន មី ទឹកត្រី ទឹកស៊ីអ៊ីវ និងសម្ភារៈសម្រាប់ប្រើប្រាស់ក្នុងផ្ទះបាយមួយចំនួន ព្រមទាំងថវិកា មួយចំនួនផងដែរ ៕ ដោយ ៖ ប៊ុន រដ្ឋា

ads banner