រដ្ឋមន្ដ្រីក្រសួងកសិកម្ម បានទទួលជួប ពិភាក្សាការងារជាមួយ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា នាទីស្ដីការក្រសួងកសិកម្ម នារសៀលថ្ងៃទី៩ ខែមករា ឆ្នំា២០២៣ ។

នៅក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា បានសម្ដែងការស្វាគមន៍ចំពោះកិច្ចសហប្រតិបត្តិការរវាងអាមេរិកនិងកម្ពុជា ក្នុងវិស័យកសិកម្ម តាមរយៈកម្មវិធី USDA/USAID ដែលធ្វើការយ៉ាងជិតស្និទ្ធជាមួយអគ្គនាយកដ្ឋានកសិកម្ម អគ្គនាយកដ្ឋានជលផល និងអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ ព្រមទាំងសាកលវិទ្យាល័យភូមិន្ទកសិកម្ម។

តាមរយៈកិច្ចសន្ទនានេះ ប្រព្រឹត្តទៅ ប្រកបដោយលក្ខណៈស្ថាបនានិងត្រង់ទៅត្រង់មក ឯកឧត្តម ឌិត ទីណា សង្ឃឹមថា ទំនាក់ទំនងរវាងកម្ពុជានិងសហរដ្ឋអាមេរិក ជាពិសេសសនៅក្នុងវិស័យកសិកម្ម នឹងបន្តមានភាពរលូន ឬអាចឈានទៅកាន់ភាពល្អប្រសើរថែមមួយកម្រិតទៀតនាពេលអនាគត៕

ដោយៈ សេឌី

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner