ធនាគា ABA ចូលខ្លួនជាដៃគូគាំទ្រឧបត្ថម្ភធំក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣

ភ្នំពេញ៖ ធនាគារវឌ្ឍនៈ អាស៊ី ចំកាត់ ឬធនាគារ ABA បានចូលខ្លួនជាដៃគូឧបត្ថម្ភធំនៅក្នុងកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ បានបញ្ជាក់ថា ធនាគារ ABA គឺជាក្រុមហ៊ុនទី២ហើយ ដែលបានចូលមកធ្វើជាដៃគូគាំទ្រឧបត្ថម្ភធំសម្រាប់កីឡាស៊ីហ្គេម អាស៊ានប៉ារ៉ាឆ្នាំ២០២៣ដែលជាការឧបត្ថម្ភផ្តាច់មុខលើវិស័យធនាគារលើកញ្ចប់ថវិការចន្លោះពី១កន្លះទៅ២លានដុល្លារអាមេរិក។

ឯកឧត្តម អគ្គលេខាធិការ បានគូសបញ្ជាក់ទៀតថា ក្រុមហ៊ុនដៃគូឧបត្ថម្ភធំក្នុងការកំណត់ជាចំណាត់ថ្នាក់ទី១ក្នុងកញ្ចប់ថវិការចន្លោះពី១កន្លះទៅ២លានដុល្លារអាមេរិកបច្ចុប្បន្ននេះមាន៤ទៅ៥ក្រុមហ៊ុនហើយកំពុងដំណើរការនិតិវិធី។ លោកថា ការទទួលបានការឧត្ថម្ភគាំទ្រពីក្រុមហ៊ុនដៃគូចំពោះស៊ីហ្គេម អាស៊ានប៉ារ៉ាហ្គេមនេះ គឺជាសក្ខីកាមមួយមិនត្រឹមតែទទួលចំណូលជាសាច់ប្រាក់នោះទេ ពោលទទួលបាននូវការរួមគ្នាធ្វើគុណតម្លៃនៃព្រឹត្តិការណ៍កាន់ខ្ពស់។ ឯកឧត្តម បានបន្តទៀតថា គោលដៅរបស់CAMSOC គឺទទួលស្វាគមន៍ជានិច្ចចំពោះក្រុមហ៊ុនឯកជននានា ដែលចង់យកព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ដើម្បីផ្សព្វផ្សាយពីអាជីវកម្មរបស់ខ្លួន ព្រោះថា ការចូលរួមចំណែកពីក្រុមហ៊ុនដៃគូ គឺជាការចូលរួមចំណែកជួយលើកស្ទួយឲ្យព្រឹត្តិការណ៍ជាប្រតិវត្តសាស្រ្តរៀបចំលើកដំបូងនៅកម្ពុជាទទួលបានជោគជ័យ។

គួរញ្ជាក់ថា ធនាគារវឌ្ឍនៈ អាស៊ី ចំកាត់ ឬធនាគារ ABA គឺជាក្រុមហ៊ុនដៃគូទី២ហើយ ដែលបានចុះMOUជាមួយគណៈកម្មាធិការជាតិរៀបចំកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ជាក្រុមហ៊ុនឧបត្ថម្ភធំក្នុងព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ខណៈក្រុមហ៊ុនចុះMOUទី១ គឺក្រុមហ៊ុនធានារ៉ាប់រងAIA។

សូមញ្ជាក់ថា ព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងដំណើរការជាផ្លូវការចាប់ពីថ្ងៃទី៥ ខែ ឧសភា ដល់ថ្ងៃទី១៧ ខែ ឧសភា ឆ្នាំ២០២៣ រីឯព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម ដំណើរការជាផ្លូវការចាប់ពីថ្ងៃទី៣ ខែ មិថុនា ដល់ថ្ងៃទី៩ ខែ មិថុនា ឆ្នាំ២០២៣ ៕

រូបភាព និងអត្ថបទ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner