វៀតណាមស្នើសុំជំនួយពីជប៉ុនម្ដងទៀត សម្រាប់ផ្លូវរថភ្លើងល្បឿនលឿន

ហាណូយ៖ វៀតណាមបានស្នើសុំជប៉ុន ជាលើកទីពីរ សម្រាប់ការគាំទ្រក្នុងការកសាងផ្លូវរថភ្លើងល្បឿនលឿនពីខាងជើងទៅខាងត្បូង។

នាយក រដ្ឋមន្ត្រីវៀតណាម Pham Minh Chinh បាន ធ្វើ សំណើ នេះ ក្នុង ពេល ជួប ជាមួយ រដ្ឋមន្ត្រី ក្រសួង ហិរញ្ញវត្ថុ ជប៉ុន លោក Shunichi Suzuki នៅ ទីក្រុង ហាណូយ កាលពីថ្ងៃសុក្រ។
នេះជាលើកទីពីរហើយដែលនាយករដ្ឋមន្ត្រីវៀតណាមបានធ្វើសំណើទៅកាន់ប្រទេសជប៉ុនទាក់ទងនឹងផ្លូវដែកដ៏ធំ បន្ទាប់ពីបានស្នើឱ្យធនាគារជប៉ុនសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ (JBIC) គាំទ្រគម្រោងនេះ ខណៈដែលលោកបានទទួលជួប ប្រធាន JBIC លោក Maeda Tadashi នៅទីក្រុងហាណូយ កាលពីខែកក្កដា។

ក្រសួងដឹកជញ្ជូនបានស្នើសុំខ្សែរថភ្លើងល្បឿនលឿនពីជើងទៅត្បូងប្រវែង ១.៥៥៩ គីឡូម៉ែត្រ ដែលមានល្បឿនពី ៣២០ ទៅ ៣៥០ គីឡូម៉ែត្រក្នុងមួយម៉ោង។ ផ្លូវរថភ្លើងល្បឿនលឿននេះនឹងត្រូវប្រើប្រាស់សម្រាប់ដឹកជញ្ជូនអ្នកដំណើរ ខណៈដែលផ្លូវរថភ្លើងប្រពៃណី បច្ចុប្បន្ន នឹងត្រូវបានប្រើដើម្បីដឹកជញ្ជូនទំនិញ៕ ប្រភពពី VNexpress , ប្រែសម្រួលដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner