តំបន់ប្រវត្តិសាស្ត្រយោធាតេជោសាតាំង នឹងក្លាយជាទីតាំងទេសចរណ៍ប្រវត្តិសាស្ត្រ សំរាប់អ្នកជំនាន់ក្រោយ បន្ទាប់ពីត្រូវបានកែលំអរឡើងវិញ

បន្ទាយមានជ័យ ៖ តំបន់ប្រវត្តិសាស្ត្រយោធាតេជោសាតាំង និងក្លាយជាទីតាំងទេសចរណ៍ប្រវត្តិសាស្ត្រសំរាប់អ្នកជំនាន់ក្រោយ បន្ទាប់ពីត្រូវបានកែលំអរឡើងវិញ រាល់សមិទ្ធផលចាស់ៗ និងបានក៏សាងបន្ថែមទៀតនូវហេដ្ឋារចនាសម្ព័ន្ធ គ្រប់គ្រាន់នាទីតាំងនេះ។

លោកវរៈសេនីយ៍ឯក យ៉ែម សារឿន នាយករងនៃវិទ្យាស្ថានប្រវត្តិសាស្រ្តយោធាប្រសាសន៍ដូច្នេះខណៈអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្ដែងដើម្បីចាក់បំពេញទីធ្លា ធ្វើប្រព័ន្ធលូ នៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោសាតាំង បញ្ជៀសការលិចលុងនារដូវវស្សាកាលពីថ្ងៃទី១៤ មករា ២០២៣។

លោកស្រី មួង សុភឿន អភិបាលរងរងស្រុកម៉ាឡៃបានឱ្យដឹងថា៖ កន្លងមកទីតាំងប្រវត្តិសាស្ត្ររងការប៉ះពាល់ដោយជំនន់ទឹកភ្លៀង ធ្វើអោយខូចខាតរចនាសម្ព័ន្ធផ្លូវ លូរំដោះទឹក បរិវេណទីធ្លាទីតាំងប្រវត្តិសាស្ត្រ ដោយមើលឃើញផលប៉ះពាល់នេះអភិបាលស្រុកម៉ាឡៃលោក ស្វា ជា បានគៀងគរសប្បុរសជនដាក់លូរំដោះទឹកប្រមាណជា២២៥កង់ ធ្វើរ៉េហ្គែ គ្រោងចាក់ផ្លូវបេតុងដែលមានទទឹង ៨ម៉ែត្រចូលក្នុងទីតាំងប្រវត្តិសាស្ត្រផងដែរ។

លោកវរៈសេនីយ៍ឯក យ៉ែម សារឿន នាយករងនៃវិទ្យាស្ថានប្រវត្តិសាស្រ្តយោធា មានប្រសាសន័ថា៖ ក្រោយមានការលិចលុងដោយជំនន់ទឹកភ្លៀងក្រុមការងារស្រាវជ្រាវប្រតិសាស្ត្រ គ្រោងនិងស្ថាបនាឡើងវិញនូវហេដ្ថារចនាសម្ព័ន្ធ សំណង់ប្រវត្តិសាស្ត្រ រៀបចំសួន កែលំអរឱ្យគ្រប់ជ្រុងជ្រោយ ក្នុងតំបន់ប្រវត្តិសាស្ត្រយោធាតេជោសាតាំង ព្រោះតំបន់នេះនិងក្លាយជាទីតាំងទេសចរណ៍ប្រវត្តិសាស្ត្រសំរាប់អ្នកជំនាន់ក្រោយ ងាយស្រួលក្នុងការសិក្សាស្រាវជ្រាវប្រវត្តិសាស្ត្រ ក្នុងសម័យមុនៗដែលវីរៈយុទ្ធជនបានសាងឡើងក្នុងបំណងការពារបូរណ៍ភាពទឹកដី ៕ ដោយ ៖ ឃិន គន្ធា

ads banner