ប្រទេសអ៊ូហ្គង់ដា ប្រកាសបញ្ចប់ការផ្ទុះ ឡើងនៃមេរោគអ៊ីបូឡា

អ៊ូហ្គង់ដា៖ អង្គការសុខភាពពិភពលោក (WHO )បាន ប្រកាស បញ្ចប់ការផ្ទុះជំងឺ អ៊ីបូឡា នៅប្រទេសអ៊ូហ្គង់ដា បន្ទាប់ពីអ្នក ជំងឺ៥៦នាក់បានស្លាប់ កាលពីចុងខែកញ្ញា ឆ្នាំ ២០២២ កន្លង ទៅនេះ។

យោងតាមប្រសាសន៍របស់រដ្ឋមន្ត្រីក្រសួងសុខាភិបាល Jane Ruth Aceng Ocero បានឱ្យដឹងថា ការរីករាលដាលនៃមេរោគ អ៊ីបូឡាស៊ូដង់ នេះត្រូវបានបញ្ចប់ក្នុងរយៈពេលខ្លី បន្ទាប់ពីមានការ តាម ដានយ៉ាងសកម្មបំផុតអស់រយៈពេលជាងបួនខែ បើគិតចាប់តាំង ពីខែកញ្ញាមក ប្រទេសនេះត្រូវបានរាយការណ៍ថាគ្មានករណីថ្មីនោះទេ ក្នុងរយៈពេល ៤២ ថ្ងៃ ។

លោកវេជ្ជបណ្ឌិត Tedros Adhanom Ghebreyesus អគ្គនាយក អង្គការសុខភាពពិភពលោកបានអបអរសាទរប្រទេសអ៊ូហ្គង់ដាសម្រាប់ការឆ្លើយតបដ៏រឹងមាំរបស់ខ្លួន ។ លោកបានលើកឡើងថា ៖«ក្នុង រយៈ ពេលប៉ុន្មានឆ្នាំខាងមុខនេះ អ៊ូហ្គង់ដា និងប្រទេសដទៃ ទៀត នឹង ត្រូវបានការពារ ដោយសារមេរៀនលើកនេះ»។

គួរបញ្ជាក់ថា ការផ្ទុះឡើងចុងក្រោយបំផុតនៃវីរុសអ៊ីបូឡា គឺជាជំងឺ ដ៍អាក្រក់បំផុត ដែលរីករាលដាលនៅក្នុងប្រទេសអ៊ូហ្គង់ដាអស់រយៈ ពេលពីរទសវត្សរ៍ ដោយបច្ចុប្បន្ននេះនៅមិនទាន់មានវ៉ាក់សាំងប្រឆាំង មេរោគនេះនៅឡើយទេ។ ការផ្ទុះឡើងខែកញ្ញានេះបានចាប់ផ្តើមនៅក្នុងស្រុក Mubendeភាគ កណ្តាលប្រទេសអ៊ូហ្គង់ដា និងរីករាលដាលដល់ស្រុកជិតខាង Kassanda ដែលតម្រូវអោយស្រុកទាំងពីរនេះដាក់នៅក្រោមការ បិទខ្ទប់អស់រយៈពេលជាច្រើនខែ។ នេះបើតាមសេចក្តីរាយការណ៍ ចេញពីរដ្ឋធានី kampala ។

វីរុស អ៊ីបូឡា មានភាពខុសគ្នាពីវីរុសកូវីដ-១៩ ដោយរោគសញ្ញារបស់ វាគឺក្តៅខ្លួនពី ២ទៅ២២ ថ្ងៃមុនចេញរោគសញ្ញា ហើយមេរោគនេះឆ្លង តាមរយៈការប៉ះពាល់ឈាម សរីរាង្គ និងសត្វ ដោយអ្នកឆ្លងដំបូងគេ បង្អស់ស្ថិតនៅអាហ្រិកខាងលិចឆ្នាំ ២០១៤ តាមរយៈសាច់សត្វ ប្រចៀវ។

ទោះជាយ៉ាងណាក្រសួងសុខាភិបាលអ៊ូហ្គង់ដា ប្ដេជ្ញានៅតែបន្តតាម ដាន និងត្រៀមខ្លួនរួចរាល់ដើម្បីឆ្លើយតបទៅនិងការកើតឡើង ជាថ្មី ម្តងទៀតពីមេរោគនេះ៕
ដោយ៖ ឡេង អារីតា
ប្រភពព័ត៌មាន៖
A great day for the country’: Uganda declares an end to Ebola outbreak

ads banner