កសិដ្ឋានចិញ្ចឹមគោ i7 ក្នុងឆ្នាំ២០២៣នេះនឹងចែកចាយសាច់គោពូជសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុកនិងនាំចេញទៅកាន់ទីផ្សារក្រៅប្រទេស

កសិដ្ឋានចិញ្ចឹមគោពូជបរទេសដ៏ធំជាងគេនៅក្នុងប្រទេសកម្ពុជា i7 របស់ឧកញ៉ា ស្រី ចន្ធូ នឹងបន្ថែមការចែកចាយសាច់គោពូជបរទេសសម្រាប់ផ្គតផ្គង់ទីផ្សារនៅក្នុងស្រុកដែលកំពុងមានតម្រូវការខ្ពស់ និងពង្រីការនាំចេញទៅក្រៅប្រទេសក្នុងឆ្នាំ២០២៣នេះ។ ការង្កើតទីផ្សារសាច់សម្រាប់ចែកចាយជាសកលត្រូវបានបង្កើតឡើងក្នុងចក្ខុវិស័យជួយលើកកម្ពស់ការចិញ្ចឹមគោសម្រាប់ពលរដ្ឋកម្ពុជា ពិសេស រួមចំណែកជាមួយរាជរដ្ឋាភិបាល និងក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ដើម្បីជួយលើកកម្ពស់កម្រិតជីវភាពប្រជាពលរដ្ឋនៅតាមមូលតាមដ្ឋាន។ នេះបើយោងតាម ការលើកឡើង ពីលោក អឿន សុផល ទីប្រឹក្សាទទួលបន្ទុកមើលការខុសត្រូវក្នុងកសិដ្ឋាន i7 ដែលមានទីតាំង ស្ថិតនៅក្នុងឃុំ វិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

លោក អឿន សុផល បញ្ជាក់ទៀតថា ដើម្បីឲ្យគោលដៅស្របជាមួយចក្ខុវិស័យរួមចំណែកទាំងអស់នេះ កសិដ្ឋានi7 ដែលជាកសិដ្ឋានចិញ្ចឹមគោពូជបរទេស បាននាំចូលគោពូជជាច្រើនប្រភេទមកចិញ្ចឹមក្នុងកសិដ្ឋាន ដើម្បីផលិតបានជាមេជីវិតចែកចាយជូនដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានក្នុងម្លៃថោកសមរម្យមួយដែលអាចឲ្យប្រជាពលរដ្ឋមានលទ្ធភាពទិញទៅបង្កាត់ពូជដោយខ្លួនឯងបាន ។ លើសពីនេះទៀត កសិដ្ឋានi7ក៏មានការបណ្តុះបណ្តាលដល់ប្រជាពលរដ្ឋអីពីវិធីសាស្រ្តការចិញ្ចឹមថែទាំនិងការង្កាត់មេជីវិតពូជគោបរទេសជាមួយគោខ្មែរ ដើម្បីប្រែក្លាយពូជគោបន្តវេនទៅជាពូជគោបរទេសជួយឲ្យការចិញ្ចឹមធំធាត់លឿនចំនិញពេលវេលា និងមានតម្លៃខ្ពស់ឆ្លើយតបទៅនិងតម្រូវការទីផ្សារផងដែរ។

ទីប្រឹក្សាកសិដ្ឋាន i7ទទួលបន្ទុកសត្វពាហនៈរូបនេះ បន្ថែមទៀតថា នៅក្នុងឆ្នាំ២០២៣នេះ កសិដ្ឋាន i7 ក្រោមការខ្នាស់ខ្នែងពីលោកឧកញ៉ា ស្រី ចន្ធូ ដែលជាម្ចាស់កសិដ្ឋាននឹងបោះឈានចូលទៅចែកចាយផ្គត់ផ្គង់សាច់គោពូជបរទេសទៅលើទីផ្សារនៅក្នុងស្រុក និងទៅកាន់បរទេសដោយមានចក្ខុវិស័យចាប់យកទីផ្សារប្រទេសនៅតំបន់អាស៊ី។ ជាមួយនិងតម្រូវការទីផ្សារចែកចាយនិងនាំចេញសាច់គោដ៏ធំនេះ លោក ឧកញ៉ា ស្រី ចន្ធូគ្រោងនឹងបង្កើតឲ្យមានជាសហគមន៍គោសាច់មួយដោយផ្តោតសំខាន់ទៅលើគុណភាព មានន័យថា សហគមន៍នេះ នឹងទទួលប្រឹក្សាយោបល់ចែករំលែកចំណេះដឹងបន្តដល់អ្នកចិញ្ចឹមនៅក្នុងប្រទេសកម្ពុជាទាំងអស់ផ្តោតលើការចិញ្ចឹមដោយផ្តល់ចំណីលក្ខណៈស្តង់ដារមានគុណភាពធ្វើឲ្យគោធំធាត់លឿន តែចំណីនោះមិនធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកបរិភោគ។

លោក អឿន សុផល បានបញ្ជាក់បន្ថែមទៀតថា បច្ចុប្បន្ននេះ កសិដ្ឋានចិញ្ចឹមគោ i7បានពង្រីកទីតាំងចិញ្ចឹមជាច្រើននៅក្នុងស្រុក ជាពិសេស ក៏បានពង្រីកខ្លួនទៅកាន់ក្រៅប្រទេសដែលមាននៅថៃ ប្រទេសប្រេស៊ីល និងរដ្ឋតិចសាស សហរដ្ឋអាមេរិកផងដែរ។ សម្រាប់ការពង្រីកនេះ មានគោលដៅផលិតពូជគោឲ្យបានល្អៗ ចែកចាយលើទីផ្សារអន្តរជាតិនិងស្វែងរកទីផ្សារនាំចេញសាច់គោពីកម្ពុជាទៅបរទេស ដើម្បីជួយដល់អ្នកចិញ្ចឹមនៅកម្ពុជា។

គួររំលឹកឲ្យដឹងដែរថា កសិដ្ឋាន i7 បានបង្កើតឡើងក្នុងឆ្នាំ២០០០ ស្ថិតនៅក្នុង ឃុំ វិហាសួគ៌ សរុកខ្សាច់កណ្តាល ខេត្តកណ្តាល ដោយផ្តើមចេញពីការចិញ្ចឹមគោពូជនៅក្នុងស្រុក ហើយ ឆ្នាំបន្តបន្ទាប់ទៀតក៏បានបោះជំហានចិញ្ចឹមគោពូជបរទេសប្រមាណជា៧ប្រភេទគោ និងមានលទ្ធភាពអាចផលិតមេជីវិតគោពូជចែកចាយដល់ប្រជាកសិករទូទាំងប្រទេសកម្ពុជាទៀតផង៕

ដោយលោក ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner