មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង បានដឹកនាំក្រុមការងារ នាំយកអំណោយរបស់ឯកឧត្តមហ៊ុន ម៉ាណែត និងលោកជំទាវ ទៅចែកជូនអតីតយុទ្ធជនរងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន ១៥គ្រួសារ នៅក្នុងស្រុកសាមគ្គីមានជ័យ

កំពង់ឆ្នាំង៖ លោកឧត្តមសេនីយ៍ត្រី អ៊ុ សុភា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី១៩ ខែមករាឆ្នាំ២០២៣ បានដឹកនាំក្រុមការងារមនុស្សធម៌ និងក្រុមការងារយោធិននារីរបស់អង្គភាព បានសហការជាមួយអាជ្ញាធរក្រុង/ស្រុក កងកម្លាំងទាំង ៣ប្រភេទ នាំយក អំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងទ័ពជើងគោក និងលោកជំទាវ ឧបត្ថម្ភដល់សមាជិកសមាគមអតីតយុទ្ធជន ចំនួន ១៥គ្រួសារ នៅក្នុងស្រុកសាមគ្គីមានជ័យ ដែលរងគ្រោះដោយជំនន់ទឹកភ្លៀង ។

អំណោយដែលត្រូវផ្តល់ជូនសមាជិកសមាគមអតីតយុទ្ធជន ទាំង ១៥គ្រួសារ រួមមាន អង្ករចំនួន ៧៥០គីឡូក្រាម ស័ង្កសី ៣០០សន្លឹក. ស៊ីម៉ងត៍ ៣០បេ. មី ១៥កេស ទឹកត្រី ១៥យួរ ទឹកស៊ីអ៉ីវ ១៥យួរ ត្រីខ ១៥យួរ មុង ១៥ ជែល ១៥ដបធំ រួមនឹងថវិកាមួយចំនួន ៕ សុខ គឹមសៀន

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner