តម្លៃមុខម្ហូប និងទំនិញប្រើសប្រាស់ ក្នុងផ្សារអូឬស្សី នៃរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣

ភ្នំពេញ៖ តម្លៃមុខម្ហូប និងទំនិញប្រើប្រាស់ហាក់មានការឡើងថ្លៃ ក្នុងផ្សារអូឬស្សី សង្កាត់អូឬស្សី២ ខណ្ឌ៧មករា នៃរាជធានីភ្នំពេញ សម្រាប់នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣នេះ ក្នុងនោះ រួមមាន៖

តម្លៃជ្រូកខ្វៃ
-ជ្រូកខ្វៃតូច ១ក្បាល តម្លៃ ៥០០០០០៛
-ជ្រូកខ្វៃធំល្មម ១ក្បាល តម្លៃ ៧៥០០០០៛
-ជ្រូកខ្វៃធំ ១ក្បាល តម្លៃ ១០០០០០០៛
-ជ្រូកកណ្តុលតូច ១ក្បាល ៤គីឡូក្រាម ៦០០០០០៛
-ជ្រូកកណ្តុលធំ ១ក្បាល ៤គីឡូក្រាម ៨០០០០០៛

តម្លៃសាច់ជ្រូក
-សាច់សុទ្ធ ១គីឡូក្រាម ២៧០០០៛
-ឆ្អឹងជំនី ១គីឡូក្រាម ៣០០០០៛
-សាច់បីជាន់ ១គីឡូក្រាម ៣០០០០៛
-សាច់ក្រកជ្រូក ១គីឡូក្រាម ២៦០០០៛

តម្លៃសាច់គោ
-សាច់ភ្លៅ ១គីឡូក្រាម ៤០០០០៛
-សាច់ចម្លក ១គីឡូក្រាម ៤៥០០០៛
-សាច់ស្លម្ជូរ ១គីឡូក្រាម ២៥០០០៛
-សាច់កំភួនជើង ១គីឡូក្រាម ៣៨០០០៛

តម្លៃចង្កៀងគោម
-គោមតូច ១គូ ៤០០០០៛
-គោមធំ ១គូ ៦០០០០៛
-អាំងបាវ ១ដុំ ១៥០០៛
-ដើមអង្គាសីល ១ដើម ២៨០០០០៛
-យ័ន្តបិទផ្ទះ ១គូ ២៨០០០៛
-លុយដុល្លារសែន ១កី ៦០០០៛
-ក្រដាសប្រាក់ ១ដុំ ៧០០០៛

តម្លៃសាច់មាន់
-មាន់បីសាស ១គីឡូក្រាម ១៥០០០៛
-មាន់ស្រែ ១គីឡូក្រាម ៣៥០០០៛
-មាន់មានពង ១គីឡូក្រាម ១៣០០០៛
-មាន់សាច់ ១គីឡូក្រាម ១០០០០៛

តម្លៃគ្រឿងក្រៀម
-បង្គាក្រៀមធំ ១គីឡូក្រាម ២៥០០០០៛
-បង្គាក្រៀមតូច ១គីឡូក្រាម ១៨០០០០៛
-មឹកយីហឺ ១គីឡូក្រាមតម្លៃពី ១៥០០០០៛ ដល់ ១៩០០០០៛

តម្លៃស្ពៃ
-ស្ពៃតឿ ១ដុំ ៤០០០៛
-ស្ពៃក្តោប ១គីឡូក្រាម ៥០០០៛
-ពងទា ចំនួន ១០គ្រាប់ ៦៥០០៛
-ពងមាន់ ចំនួន ១០គ្រាប់ ៦៥០០៛

តម្លៃនំពងទា
-នំធំ ១៣០០០៛
-នំតូច ៨០០០៛
-នំតាំងលៀវ ១ដុំ ១២០០០៛

សូមបញ្ជាក់ថា សម្រាប់ហាងឆេងប្រាក់ដុល្លារ នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣នេះ គឺពុំមានការម្រែម្រួលនោះទេ ក្នុង ១០០ដុល្លារ ទិញចូលតម្លៃ ៤១២០០០៛ និងលក់ចេញតម្លៃ៤១៤០០០៛ ដោយឡែក ទីតាំងប្តូរប្រាក់មួយចំនួន អាចមានការខុសតម្លៃគ្នា ត្រឹមតិចតួចប៉ណ្ណោះ៕ ដោយ៖ ឆៃហួត

ងីម ឆៃហួត
ងីម ឆៃហួត
ជាអ្នកយកព័តមានសន្តិសុខសង្គម នៅស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៥ រហូតមកដល់ ឆ្នាំ២០២២ បច្ចប្បន្ននេះ ដោយធ្លាប់បានឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ។
ads banner
ads banner
ads banner