ឯកឧត្តម សុខ ប្រសិទ្ធិ បានណែនាំក្រុមការងារចុះមូលដ្ឋានបន្តអនុវត្តសកម្មភាពឲ្យមានប្រសិទ្ធភាពខ្ពស់ដើម្បីឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទីឆ្នាំ២០២៣

ខេត្តតាកែវ ៖ ឯកឧត្តម សុខ ប្រសិទ្ធិ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំរមេញ និងក្រុមការងារបានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចស្ដីពី ផែនការរួមឆ្ពោះទៅកាន់ការ បោះឆ្នោតជ្រើស តាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ នៅក្នុងឃុំរមេញ ខាងមុខនេះ និង បន្តចូលរួមក្នុងពិធីចុះហត្ថលេខាលើកិច្ចសន្យាផែនការប្រឡងប្រណាំងនិងពិធីប្រកាសសេចក្តីសម្រេចចាត់តាំង និង កែសម្រួលសមាសភាពក្រុមការងាររបស់គណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានឃុំរមេញ ស្រុកកោះអណ្តែត ខេត្តតាកែវ នារសៀលថ្ងៃ ទី ២០ ខែ មករា ឆ្នាំ ២០២៣។

ឯកឧត្តម សុខប្រសិទ្ធិ បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារយុវជនគណបក្សស្រុក ឃុំ ភូមិ នៅមូលដ្ឋានឃុំរមេញទាំងអស់ ដែលបានយកចិត្តទុកដាក់សហការជាមួយអាជ្ញាធរដែនដី បំពេញភារកិច្ចសម្រេចទទួលបានជោគជ័យជាបន្តបន្ទាប់ ក្នុងការចូលរួមដោះស្រាយបញ្ហាប្រឈមដែលជាកង្វល់របស់ប្រជាពលរដ្ឋ ធានាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈធ្វើឲ្យភូមិឃុំមានសុវត្តិភាពបានយ៉ាងល្អប្រសើរ ជំរុញការអនុវត្តដោយជោគជ័យ ការអភិវឌ្ឍលើគ្រប់វិស័យ តាំងពីថ្នាក់ស្រុករហូតដល់មូលដ្ឋានភូមិ ឃុំ សំដៅលើកកម្ពស់ ជីវភាពរស់នៅរបស់ប្រជាជនកាន់តែវិវត្តឈានឡើងឥតឈប់ឈរ បង្កើនបាននូវជំនឿជឿជាក់លើការ ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។

ឯកឧត្តម សុខប្រសិទ្ធិ ក៏បានជំរុញលើកទឹកចិត្តដល់សមាជិសមាជិកា និងក្រុមការងារក្នុងឃុំរមេញទាំងអស់ត្រូវរក្សាសាមគ្គីឯកភាពផ្ទៃក្នុង ពង្រឹងនិងបន្តចូលរួមតាម តួនាទីភារកិច្ចនិងការរៀបចំផែនការសកម្មភាពការងារ ការពង្រឹង និងពង្រីកសមាជិកបក្សថ្មីនិងឈានទៅបង្កើនសមាជិកបក្សទាំងបរិមាណ និងគុណភាព ស្របតាមគោលការណ៍របស់គណបក្សគឺ រក្សាចាស់បង្កើនថ្មី និងសមាជិកបក្សម្នាក់សន្លឹកឆ្នោត ១សន្លឹកជូនគណបក្សឲ្យទទួលបានជោគជ័យនៅក្នុងការបោះឆ្នោតគ្រប់អាណត្តិទាំងអស់ ដើម្បីជូនសម្តេចតេជោ បន្តធ្វើជានាយករដ្ឋមន្រ្តីដឹកនាំប្រទេសជាតិ រក្សា សុខសន្តិភាព និងការអភិវឌ្ឍន៍ថ្មីៗបន្ថែមទៀត និងគាំទ្រ ឯកឧត្តមបណ្ឌិតហ៊ុន ម៉ាណែត ជាអ្នកបន្តវេនដឹកនាំប្រទេសជាតិនាពេលអនាគត។

ក្នុងឱកាសនេះដែរ ឯកឧត្តមប្រធាន បាន
ចូលរួមសាងសង់វិហារនៅភូមិសំរោង ២លានរៀល និងបានឧបត្ថម្ភដល់សាលាស្រុកកោះអណ្តែត គណបក្សឃុំ ក្រុមការងារឃុំរមេញ ក្រុមការងារស្រុក ក្រុមប្រឹក្សាឃុំ
ក្រុមការងារការិយាល័យ និងកម្លាំងការពារនូវថវិកាមួយចំនួន ដែលសរុបថវិកាចំណាយទាំងអស់ចំនួន ៤លាន ៣៥ម៉ឺនរៀល ៕ ដោយ-រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner