ជនពាក់ព័ន្ធ ១៨នាក់ ត្រូវបានឃាត់ខ្លួន ក្នុងការបង្ក្រាបគ្រឿងញៀន កាលពីថ្ងៃទី២២ ម្សិលមិញ នៅទូទាំងប្រទេស

ភ្នំពេញ៖ ជនសង្ស័យ ចំនួន ១៨នាក់ ( ស្រី ១នាក់ ) ត្រូវ បាន សមត្ថកិច្ច ឃាត់ខ្លួន ក្នុង ប្រតិបត្តិការ ប ង្ក្រា ទ បទល្មើស គ្រឿងញៀន ចំនួន ៧ករណី នៅទូ ទាំង ប្រទេស កម្ពុជា កាលពីថ្ងៃ ទី ២២ ខែមករា ឆ្នាំ២០២៣ ម្សិលមិញ។ នេះបើយោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចជំនាញ អគ្គនាយកដ្ឋាននគរបាលជាតិ បានឱ្យដឹងនៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣នេះ ។

សូមជម្រាប់ថា ជនសង្ស័យ ទាំង ១៨ នាក់ រួមមាន៖ ជួញដូរ ៤ ករណី ឃាត់ ៦នាក់ , ដឹក ជញ្ជូន រក្សា ទុក ២ ករណី ឃាត់ ៤នាក់, ប្រើប្រាស់ ១ករណី ឃាត់ ៨នាក់, រួមទាំងវត្ថុតាំងមួយចំនួន ត្រូវបានប្រមូលទុកជាវត្ថុតាំង។

សកម្មភាពខាងលើ បានធ្វើនៅប្រាំពីរខេត្ត រួមមាន៖ កំពង់ស្ពឺ, កណ្តាល, ព្រះ វិហារ, ព្រៃវែង , សៀមរាប, តាកែវ , ព្រះ សីហ នុ, ក្នុងនោះ មាន ៧អង្គភាព បាន ចូលរួម បង្ក្រាប នគរបាល ៦អង្គភាព និងកងរាជអាវុធហត្ថ ១អង្គភាព៕ ដោយ៖ ឆៃហួត

ងីម ឆៃហួត
ងីម ឆៃហួត
ជាអ្នកយកព័តមានសន្តិសុខសង្គម នៅស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៥ រហូតមកដល់ ឆ្នាំ២០២២ បច្ចប្បន្ននេះ ដោយធ្លាប់បានឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ។
ads banner
ads banner
ads banner