មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ជួយរំលែកការលំបាក ដល់អតីតអ្នករួមការងារនាសម័យរដ្ឋកម្ពុជា

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣នេះ បានចាត់ក្រុមការងារដឹកនាំដោយ លោកវរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថ រាជធានីភ្នំពេញ នាំយកអំណោយជា សម្ភារ និងថវិកា ទៅប្រគល់ជូនដល់អតីតអ្នករួមការងារនាសម័យរដ្ឋកម្ពុជាម្នាក់ ដែលជួបការលំបាកខ្វះខាត ដោយសារធ្លាក់ខ្លួនមានជំងឺប្រចាំកាយជាច្រើនមុខដើរពុំរួចសម្រាកនៅលើគ្រែ ហើយប្រពន្ធដែលកំពុងមើលថែទាំគាត់ ក៏ងងឹតភ្នែក និងមានកូនស្រីម្នាក់ជាស្ត្រីមេម៉ាយ ប្រកបរបរស៊ីឈ្នួលលាងចានតាមហាង និងបោកខោអាវ អោយអ្នកជិតខាង បានប្រាក់បន្តិចបន្តួចទុកសម្រាប់តែមើលថែទាំជំងឺឪពុកម្តាយ។

លោក ម៉ែន មករ៉ុន ហៅ វណ្ណ សុផាត អាយុ ៦៩ឆ្នាំ បច្ចុប្បន្ន រស់នៅភូមិព្រែកពោធិ៍ ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល អតីតធ្លាប់ជាអ្នករួមការងារនៅក្នុងគណកម្មការបើកច្រកព្រំដែន កម្ពុជា-ថៃ ប៉ោយប៉ែត ជាមួយលោក រ័ត្ន ស៊្រាង នាសម័យរដ្ឋកម្ពុជា និងដែលបានបែកគ្នា ជាង៣០ឆ្នាំមកហើយ ស្រាប់តែពេលថ្មីៗនេះ ព័ត៌មានជួបការលំបាកខ្វះខាត របស់លោក ម៉ែន មករ៉ុន ហៅ វណ្ណ សុផាត បានឮមកដល់លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង ធ្វើឲ្យលោកក្តុកក្តួលជាអនេក ក៏បានចាត់ក្រុមការងារនាំយកអំណោយទៅប្រគល់ជូន ដោយមនោសញ្ចេតនា ជួយគ្នាក្នុងគ្រាលំបាក។

អំណោយដែលបានយកទៅប្រគល់ជូន រួមមានថវិកាចំនួន ២លានរៀល, អង្ករ, មី, ត្រីខ, ទឹកស៊ីអីវ, ទឹកត្រី, ទឹកសុទ្ធ , ទឹកដោះគោឆៅ, ភេសជ្ជៈ, សាច់ជ្រូកផាត់, ត្រីងៀត, សាច់ក្រក, សៀង, មុង, ភួយ,កន្សែង, ខោទឹកនោម, និងសម្ភារមួយចំនួនទៀត។ ក្នុងអំណោយទាំងអស់ របស់លោក រ័ត្ន ស៊្រាង ក៏មានថវិកា របស់ លោក វូ វណ្ណា ប្រធាននាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុនៃទីចាត់ការគយនិងរដ្ឋាករ ចូលរួមចំនួន ២០០$ ផងដែរ៕

ដោយ៖ ភារ៉ា និងប៊ុនធី

ស៊ូ ប៊ុនធី
ស៊ូ ប៊ុនធី
ការីផ្នែកសង្កម-សន្តិសុខ ធ្លាប់បំរើការងារលើវិស័យព័ត៌មានជាច្រើនឆ្នាំ ជាពិសេស លើព័ត៌មានសន្តិសុខសង្គម និងបម្រើនៅស្ថានីយ៍វិទ្យុ និងទូរអប្សរា ចាប់ពីឆ្នាំ ២០១០ រហូតមកដល់បច្ចប្បន្ននេះ ។
ads banner
ads banner
ads banner