ហោរាសាស្រ្តប្រចាំថ្ងៃព្រហស្បតិ៍ ៥កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ត្រូវនឹងថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣
ឆ្នាំជូត
សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ក្នុងថ្ងៃនេះសូមកុំព្យាយាមធ្វើសកម្មភាពណាមួយ ធំដុំឡើយ ពីព្រោះការងាររបស់អ្នកនឹងមិនត្រូវបានទទួលការកោតសរសើរនោះទេ។ វានឹង ប្រសើរជាងប្រសិនបើអ្នកគិតម្តងទៀតអំពីផែនការរបស់អ្នក និងរកវិធីសាស្រ្តអនុវត្តយុទ្ធ សាស្រ្តការងារ។ ហោរាសាស្រ្តអាជីពរំលឹកថា សម្រាប់អ្នកក្នុងពេលឥឡូវនេះទទួលបាន ភាពសុខសាន្តនៅក្នុងចិត្តគំនិត ប៉ុន្តែសម្រាប់ទ្រព្យសម្បត្តិ ភោគទ្រព្យមិនទាន់ដល់ពេលនៅ ឡើយទេ។ ប៉ុន្តែបើទោះបីជាយ៉ាងនេះក្តី អ្នកនៅតែអាចធ្វើកិច្ចការងារ និងរំពឹងថាទទួលបាន ផលល្អប្រសើរ។ ក្រៅពីនេះ រាល់កិច្ចព្រមព្រៀងកុំទាន់ធ្វើនៅពេលនេះ។
ឆ្នាំឆ្លូវ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ សូមព្យាយាមបញ្ចប់ការងារដែលអ្នកបានចាប់ ផ្តើមនាពេលកន្លងមក។ ក្នុងនោះក៏សូមយកចិត្តទុកដាក់នៅក្នុងទំនាក់ទំនងជាពិសេស ពី ព្រោះលោកអ្នកអាចនឹងមានជម្លោះជាមួយមិត្តរួមការងារ និងថា្នក់លើ ដូច្នេះវាល្អបំផុតក្នុង ការបន្តទំនាក់ទំនងជាមួយពួកគេអោយបានតិចបំផុត។ ទន្ទឹមនឹងនេះធ្វើយ៉ាងណាកុំរស់នៅ ជាមួយកំហុសដែលធ្លាប់បានកើតឡើង។ ចំណែកកិច្ចការងារដែលអ្នកកំពុងតែអនុវត្តនា ពេលនេះមិនចាំបាច់មានការសង្ស័យច្រើនពេកទេ ខិតខំបំពេញការងារនេះដោយបានដិត ដល់។ ក្រៅពីនេះ សូមធ្វើការងារដោយមិនរំពឹងជំនួយ។
ឆ្នាំខាល
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ រាល់កិច្ចការងារ និងរបររកស៊ីជួញដូររបស់អ្នក មានដំណើរការល្អប្រសើរ។ លោកអ្នកអាចរំពឹងថាទទួលបានបា្រក់ចំណេញច្រើន រីឯមនុស្ស នៅជុំវិញខ្លួនក៏អាចជួយជ្រោមជ្រែងកិច្ចការងារទាំងនោះបានល្អប្រសើរផង។ ប៉ុន្តែធ្វើយ៉ាង ណាសូមលោកអ្នកជៀសវាងការវាយតម្លៃ និងមតិរិះគន់ទៅលើសកម្មភាពការងាររបស់ពួក គេ។ លើសពីនេះ លោកអ្នកប្រហែលជាត្រូវព្យាយាមបន្ថែមទៀត ដើម្បីបញ្ចប់កិច្ចការងារ ដែលបានគ្រោងទុក។ ដោយឡែក សូមលោកអ្នកគ្រប់គ្រងការគិត និងសកម្មភាពរបស់ខ្លួន ភាពឆេវឆាវនឹងដឹកនាំលោកអ្នកទៅរកការបាត់បង់កិត្តិនាមនៅក្នុងថ្ងៃនេះ។
ឆ្នាំថោះ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាល់សកម្មភាពនានានៅក្នុងថ្ងៃនេះនឹង ដំណើរទៅតាមរបៀបវិជ្ជមាន។ បញ្ហាដែលនឹងអាចកើតឡើងនៅក្នុងថ្ងៃនេះគ្មានហេតុផល គ្រប់គ្រាន់ដើម្បីរំខានទៅដល់ដំណើរការអនុវត្តការងារ និងលទ្ធផលចុងក្រោយរបស់អ្នកទេ។ អាស្រ័យហេតុនេះ លោកអ្នកអាចធ្វើការងារ ឬចាប់ផ្តើមផែនការអនុវត្តទៅតាមបំណង ប្រាថ្នា។ លើសពីនេះ លោកអ្នកនឹងអាចធ្វើការដោះស្រាយរាល់បញ្ហានានាទាំងចាស់ថ្មីដោយ ងាយស្រួល និងមិនចាំបាច់ត្រូវការជំនួយនោះទេ។ ប៉ុន្តែប្រការសំខាន់នៅក្នុងថ្ងៃនេះគឺទាក់ ទងនឹងរឿងរបស់អ្នកដទៃ ដូច្នេះប្រសិនបើអ្នកអាចគ្រប់គ្រងដែនរបស់ខ្លួនបាន បញ្ហានឹង មិនកើតឡើងនោះទេ។
ឆ្នាំរោង
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេស្រុតចុះ។ បញ្ហានៅជុំវិញលោកអ្នកហាក់ធ្វើអោយអ្នកពិបាក សម្រេចបានការងារទៅតាមបំណងប្រាថ្នាយ៉ាងខ្លាំង។ ហេតុនេះសូមព្យាយាមគិតពិចារណា និងស្វែងរកពត៌មាន និងហេតុផលអោយបានច្បាស់លាស់។ ក្នុងនោះមិនគួរជឿទុកចិត្ត មនុស្សដោយងាយពេកនោះទេ ប៉ុន្តែក៏មិនគួរផ្តោតទៅលើការសង្ស័យជ្រុលពេកនោះដែរ។ ចូរធ្វើការពិភាក្សាជាមួយមនុស្សដែលលោកអ្នកជឿទុកចិត្ត ពីព្រោះមានបញ្ហាមួយចំនួន ពួកគេក៏អាចជួយជ្រោមជ្រែងលោកអ្នកមានដែរ។ ក្រៅពីនេះ រាល់បំណងនឹងចង់ផ្លាស់ប្តូរ ការងារគួរតែរងចាំរហូតទៅដល់ថ្ងៃក្រោយ។
ឆ្នាំម្សាញ់
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ អាជីពទំាងឡាយនៅក្នុងថ្ងៃនេះមានដំណើរ ការល្អប្រសើរគួរអោយកត់សំគាល់។ ក្នុងនោះចំពោះការបណ្តាក់ទុន គឺអាចធ្វើទៅបាន ប៉ុន្តែ រៀងបំណុលមិនគួរអោយមាននោះទេ ដោយសារអ្នកមិនអាចទទួលបានសំណង ឬធ្វើការ ដោះស្រាយបានល្អនៅក្នុងពេលនេះនោះទេ។ ព្យាយាមដកខ្លួនចេញពីបញ្ហា កុំមានការរិះ គន់ មិនចាំបាច់ត្រូវបញ្ចេញមតិ ឬគួររក្សាភាពស្ងៀមស្ងាត់ទើបជាជម្រើសល្អប្រសើរបំផុត។ សូមគិតរឿងដែលវិជ្ជមាន កំហុសពីអតីតទុកត្រឹមជាមេរៀន ពីព្រោះភាពស្មុគ្រស្មាញនឹងជា ឧបសគ្គធំនៅក្នុងថ្ងៃនេះ។
ឆ្នាំមមី
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ អាជីពរបស់នៅក្នុងថ្ងៃនេះជួបតែភាព ចម្រើនរុងរឿង។ ឧបសគ្គដែលនឹងអាចកើតឡើង ត្រូវបានជួយដោះស្រាយចេញពីផ្លូវរបស់ អ្នក។ ក្នុងនោះសូមកុំបដិសេធចំពោះការផ្តល់ជូនសម្រាប់ដំណើរបេសកកម្មខាងក្រៅ ពីព្រោះ តាមរយៈសកម្មភាពនេះអ្នកនឹងទទួលបានឳកាសដ៏ល្អប្រសើរ និងរឹងមាំ។ ជាងនេះ ទៅទៀតអ្នកនឹងមានពេលគិតពិចារណាច្រើន ហេតុនេះមិនចាំបាច់ត្រូវប្រញាប់ប្រញាល ធ្វើការសម្រេចចិត្តពេកនោះទេ។ ប្រការចំបាច់ដែលអ្នកត្រូវអនុវត្តនៅពេលនេះគឺ សូមរក្សា ពាក្យសំដី និងគ្រប់គ្រងអារម្មណ៍លោកអ្នកអោយបានល្អក្នុងទំនាក់ទំនង។
ឆ្នាំមមែ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ សូមកុំចាប់ផ្តើមកិច្ចការងារសំខាន់នៅក្នុងពេលនេះ។ ចូរ ផ្អាកការងារសំខាន់រហូតទៅដល់ថ្ងៃក្រោយ។ ករណីលុយកាក់ កម្ចី និងការចរាចរលុយកាក់ នៅក្នុងពេលនេះមិនមែនជាជម្រើសដែលគួរអោយជឿទុកចិត្តនោះទេ។ លើសពីនេះ ប្រហែលជាអ្នកគួរព្យាយាមបំពេញការងារដោយខ្លួនឯង ជំនួយពីអ្នកដទៃប្រហែលជាមិន ល្អគ្រប់គ្រាន់សម្រាប់ការអនុវត្តការងារនៅពេលនេះនោះទេ។ ហើយបើទោះបីជាមានករណី យ៉ាងណាក្តី សូមកុំទាន់បោះបង់ផែនការអនុវត្តនៅពេលនេះ ពីព្រោះស្ថានភាពអវិជ្ជមាននេះ នឹងប្រែប្រួលទៅជាល្អប្រសើរក្នុងពេលឆាប់ៗនេះ។
ឆ្នាំវក
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ហោរាសាស្រ្តអាជីពសន្យាថាលោកអ្នកនឹង ទទួលបានភាពជោគជ័យគួរអោយមោទនភាពក្រៃលែងនៅក្នុងថ្ងៃនេះ។ លាភសំណាង ទាំងលុយកាក់ សម្ភារៈ និងឳកាសនឹងកើតឡើងចំពោះលោកអ្នកស្របពេលគ្នាតែម្តង។ ក្នុង នោះប្រសិនបើអ្នកនឹងសម្រេចចិត្តធ្វើអី្វក៏នឹងទទួលបានផលសម្រេចដោយងាយស្រួល។ សូមរក្សាគម្រោងការងារដែលអ្នកបានគម្រោងទុក ធ្វើការសហការ និងបង្កើនកិច្ចទំនាក់ ទំនងបន្ថែមជាមួយមនុស្សនៅក្បែរខ្លួន។ ក៏ប៉ុន្តែសូមកុំទាន់ធ្វើការសម្រាកមុនពេលដែលអ្វីៗ ទទួលបានផលសម្រេច ការខិតខំប្រឹងប្រែងរបស់អ្នកនឹងផ្តល់នូវផលល្អដែលអ្នកត្រូវការ។
ឆ្នាំរកា
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីលោកអ្នកឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលវេលាល្អសម្រាប់លោកអ្នកដែលបំពេញ ការងារផ្នែកចលន និងអចលនទ្រព្យ។ អ្នករំពឹងថាទទួលបានផលចំណេញច្រើន អតិថិជន ល្អ ព្រមទាំងស្ថេរភាពក្នុងទំនាក់ទំនងនានា។ ក្នុងថ្ងៃនេះលោកអ្នកអាចប្រើប្រាស់លុយកាក់ សម្រាប់ធ្វើការបណ្តាក់ទុន និងបង្កើតរបរថ្មីទៅតាមបំណង។ ឧបសគ្គធំសម្រាប់អ្នកនៅក្នុង ថ្ងៃនេះគឺការជ្រើសរើសបំពេញការងារច្រើនក្នុងពេលតែមួយ បញ្ចូលបញ្ហាមកលាយឡំគ្នា ដោយមិនចាំបាច់ ឬដែលផ្តោតអារម្មណ៍ទៅលើកំហុសពីអតីត។ ចំណុចទាំងនេះ គួរយកចិត្ត ទុកដាក់ ហើយព្យាយាមបញ្ចៀសអោយបានច្រើនបំផុត។
ឆ្នាំច
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំច នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ក្នុងថ្ងៃនេះជាពេលដែលអ្នកត្រូវប្រុងប្រយ័ត្នរាល់ការសម្រេច ចិត្ត។ ការចុះហត្ថលេខា ឬការធ្វើកិច្ចសន្យាមិនគួរធ្វើនៅក្នុងថ្ងៃនេះទេ ពីព្រោះឳកាសដែល អ្នកអាចបង្កើតកំហុសមានខ្ពស់។ ទន្ទឹមនឹងនេះ ការបណ្តាក់ទុន ឬចាប់ផ្តើមអាជីពថ្មីក៏មិនល្អ ដែរ ហេតុនេះសូមរងចាំធ្វើនៅពេលក្រោយ។ ហោរាសាស្រ្តអាជីពណែនាំលោកអ្នកអោយ បំភ្លេចកំហុសនាពេលកន្លងមក។ អ្នកអាចប្រើប្រាស់កំហុសនោះជាមេរៀន តែធ្វើយ៉ាងណា កុំអោយវាមានឥទ្ធិពលចំពោះលោកអ្នក។ ក្នុងនោះក៏មិនចាំបាច់ត្រូវព្រួយបារម្ភចំពោះហេតុ ការណ៍នៅក្នុងពេលនេះដែរ ពីព្រោះនៅថ្ងៃខាងមុខដ៏ឆាប់នេះអ្នកនឹងអាចទទួលបានភាព រុងរឿងល្អប្រសើរណាស់។
ឆ្នាំកុរ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ហោរាសាស្រ្តអាជីពណែនាំអោយលោកអ្នកត្រៀម ខ្លួនសម្រាប់ការសន្ទនាដែលតានតឹង។ អ្នកអាចនឹងពិបាកចាកចេញពីស្ថានភាពទាំងនេះ ខ្លាំងណាស់ ហេតុនេះសូមស្វែងរកដំណោះស្រាយអោយបានសមរម្យ។ ព្យាយាមអនុវត្តការ ងារអោយបានម៉ត់ចត់ កុំប្រញាប់ ហើយក៏ត្រូវមានហេតុផលបំផុតផងដែរ។ ក្នុងពេលនេះ សូមប្រយ័ត្នជម្លោះជាមួយមនុស្សជិតស្និទ្ធ ចាកចេញពីស្ថានភាពមិនច្បាស់លាស់ ហើយក៏ មិនចាំបាច់ត្រូវធ្វើការងារដើម្បីបំពេញចិត្តអ្នកដទៃនោះដែរ។ ដោយឡែក សូមចងចាំថា លោកអ្នកអាចដោះស្រាយបញ្ហារឹងស្ទះបានដោយការខិតខំប្រឹងប្រែង និងសមត្ថភាព។
ចំណាំៈឆ្នាំទាំង៤ ថោះ មមី វក រកា រាសីឡើងខ្ពស់ត្រដែត។ ថ្ងៃនេះអំណោយផលដល់ការធ្វើដំណោះស្រាយ ការចាកចេញពីស្ថានភាពអាជីវកម្មចាស់ និងការបណ្តាក់ទុន។