អាកាសធាតុត្រជាក់ ដ៏អាក្រក់ ឆក់យកជីវិតមនុស្ស ប្រមាណ ១៦០នាក់នៅអាហ្វហ្គានីស្ថាន

កាប៊ុល៖ មន្ត្រីតាលីបង់បាននិយាយថា គិតមកទល់ពេលនេះ មានមនុស្សច្រើនជាង១៦២នាក់បានស្លាប់នៅទូទាំងប្រទេស ដោយសារតែរដូវរងាដ៏ត្រជាក់បំផុតវាយបប្រហារលើប្រទេសអាហ្វហ្គានីស្ថានក្នុងរយៈពេលមួយទសវត្សរ៍។

ខ្យល់ត្រជាក់ខ្លាំងបានគ្របដណ្តប់ទៅលើតំបន់ ដែលធ្វើឱ្យសីតុណ្ហភាពចុះទាបជាងធម្មតា។ តួយ៉ាង នៅតំបន់ជុំវិញរដ្ឋធានីកាប៊ុល សីតុណ្ហភាពបានធ្លាក់ចុះក្រោមដក២០អង្សាសេនៅក្នុងខែមករាដើមឆ្នាំនេះ។ អាជ្ញាធរបាននិយាយថា មនុស្សជាច្រើននាក់ រួមទាំងកុមារបានបាត់បង់ជីវិត ដោយសារបញ្ហាសុខភាព ឬរងាខ្លាំងរហូតដល់ស្លាប់។

ស្របពេលជាមួយគ្នានេះដែរ រដ្ឋាភិបាលតាលីបង់បាននិងកំពុងអំពាវនាវរកជំនួយពីអង្គការសហប្រជាជាតិ និងបណ្តាប្រទេសដទៃទៀត។

អង្គការសហប្រជាជាតិបានប៉ាន់ប្រមាណថា ប្រជាជនចំនួន ២៨លាននាក់ ដែលស្មើនឹងពីរភាគបីនៃចំនួនប្រជាជនសរុបរបស់ប្រទេសអាហ្វហ្គានីស្ថាន កំពុងទទួលរងគ្រោះពីភាពក្រីក្រ និងកង្វះស្បៀងអាហារ ហើយត្រូវការជំនួយមនុស្សធម៌ជាបន្ទាន់៕ ប្រភព៖ NHK និង Reuters ប្រែសម្រួលដោយ៖ ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner