អង្គការក្រៅរដ្ឋាភិបាលបេះដូងមាស បើកសិក្ខាសាលា«ការអនុវត្តផែនការអភិវឌ្ឍមុខវិជ្ជាអប់រំកាយនៅក្នុងគ្រិះស្ថានសិក្សា»ដល់ខណ្ឌគោលដៅចំនួន៥នៅរាជធានីភ្នំពេញ

ភ្នំពេញ៖ អង្គការក្រៅរដ្ឋាភិបាលបេះដូងមាសជាអង្គការរបស់ប្រទេសជប៉ុនជួយផ្តោតសំខាន់លើវិស័យអប់រំកាយនិងកីឡានៅកម្ពុជា បានបើកសិក្ខាសាលា«ការអនុវត្តផែនការអភិវឌ្ឍមុខវិជ្ជាអប់រំកាយនៅក្នុងគ្រិះស្ថានសិក្សា»ដែលជាគម្រោងសម្រាប់ឆ្នាំ២០២៣គឺ«អប់រំកាយសម្រាប់ទាំងអស់គ្នា»ដល់សិក្ខាកាមតំណាងមន្ទីរ, តំណាងការិយាល័យអប់រំ គណៈគ្រប់គ្រងសាលា, គ្រូបង្រៀននៅបឋមសិក្សា និងគ្រូអប់រំកាយ ក្នុងខណ្ឌគោលដៅទាំង៥នរាជធានីភ្នំពេញ ។

សិសក្ខាសាលានេះរៀបចំឡើងមានគោលបំណងឱ្យសិក្ខាកាមបានយល់ពីសកម្មភាពក្នុងគម្រោង ទទួលបានចំណេះដឹង និងការបង្រៀនអប់រំកាយបែបថ្មីនៅបឋមសិក្សា មធ្យមសិក្សាបឋមភូមិ និងមធ្យមសិក្សាទុតិយភូមិ, ដើម្បីយល់ដឹងពីការត្រួតពិនិត្យ និងវាយតម្លៃថ្នាក់អប់រំកាយ និងយល់អំពីតួនាទីរបស់គណៈគ្រប់គ្រងសាលា និងសកម្មភាពរបស់គ្រូបង្រៀន។

សូមបញ្ជាក់ថា សិក្ខាសាលា«ការអនុវត្តផែនការអភិវឌ្ឍមុខវិជ្ជាអប់រំកាយនៅក្នុងគ្រិះស្ថានសិក្សា»មានរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី២៥ដល់ថ្ងៃទី២៧ បានអញ្ជើញសិក្ខាកាមចំនួន៥៦នាក់ដែលមកពីកម្រិតបឋមសិក្សាចូលរួមនៅថ្ងៃទី១ និងទី២ និងចំនួន៥៦នាក់មកពីកម្រិតមធ្យមសិក្សាបឋមភូមិ និងទុតិយភូមិចូលរួមនៅថ្ងៃទី៣ ហើយសិក្ខាកាមទាំងអស់នេះ គឺតំណាងមន្ទីរ, តំណាងការិយាល័យអប់រំ គណៈគ្រប់គ្រងសាលា, គ្រូបង្រៀននៅបឋមសិក្សា និងគ្រូអប់រំកាយ ក្នុងខណ្ឌគោលដៅទាំង៥,រួមមានខណ្ឌចំការមន ខណ្ឌដង្កោរ ខណ្ឌច្បារអំពៅ ខណ្ឌទួលគោក និងខណ្ឌមានជ័យ៕

អត្ថបទនិង រូបភាព ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner