ការបើកសាខាថ្មីរបស់ធនាគារ ហ្វីលីព ខេត្តបាត់ដំបង ជាការបោះជំ ហ៊ានដ៏ធំមួយ ក្នុងការពង្រីកវិសាលភាពរបស់ធនាគារ ដើម្បី ផ្ដល់នូវសេវាកម្មបម្រើជូនអតិថិជនឲ្យបានកាន់តែប្រសើរ

បាត់ដំបង ៖ លោក Lee Yong Man សមាជិកថ្នាក់ដឹកនាំជាន់ខ្ពស់នៃធនាគារ ហ្វីលីព បានមានប្រសាសន៍ថា ការបើកបម្រើជូនសេវាធនាគារពេញលេញនៅសាខាបាត់ដំបង ជាការបោះជំហ៊ានដ៏ធំមួយក្នុងការពង្រីក វិសាលភាពរបស់ធនាគារដើម្បីផ្ដល់នូវ សេវាកម្មបម្រើជូនអតិថិជនឲ្យបានកាន់តែប្រសើរជាងមុន និងស្របទៅតាម កំណើន នៃតម្រូវការ ផ្នែកសេវាកម្ម ធនាគារដែលមានគុណភាពខ្ពស់។ ការបើកបម្រើជូនសេវាធនាគារពេញលេញនេះ ក៏បានបង្ហាញអំពីការប្តេជ្ញាចិត្ត របស់ធនាគារដើម្បីក្លាយជា “ ដៃគូ ហិរញ្ញវត្ថុដ៏មានទំនុកចិត្ត ” នៅក្នុងព្រះរាជាណាចក្រ កម្ពុជា ។ នេះជាការលើកឡើងក្នុងឱកាសបើកសម្ពោធសាខាថ្មី ស្ថិតនៅផ្លូវជាតិលេខ៥ ភូមិរំចេក សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ជាមួយការបំពាក់រចនាបថថ្មី ។

លោក Lee Yong Man ក៏បានបន្ថែមថា «វាជាបេសកកម្មរបស់ធនាគារ ហ្វីលីព ក្នុងការ ចូលរួមចំណែក ដល់ការលើកកម្ពស់ និង ការអភិវឌ្ឍន៍ វិស័យសេដ្ឋកិច្ច ក្នុងប្រទេស ក៏ដូចជាការផ្តល់ជូន នូវ បទពិសោធន៍ ធនាគារ ដ៏ ល្អបំផុតសម្រាប់ អតិថិជនផងដែរ ។»

សូមបញ្ជាក់ថា ៖ ធនាគារ ហ្វីលីព ដែលជាធនាគារពាណិជ្ជមានភាគទុនិកជនជាតិសិង្ហបុរី និងស្ថិតក្នុងចំណោមធនាគារដែលមានសាខាច្រើនជាងគេនៅកម្ពុជា បានប្រកាសជាផ្លូវការពីការបើកសម្ពោធសាខាបាត់ដំបង ដែលទើបនឹងផ្លាស់ប្តូរទីតាំងថ្មី ជាមួយនឹងរូបរាងថ្មី ក៏ដូចជាផ្តល់ជូននូវសេវាធនាគារពេញលេញដល់អតិថិជនផងដែរ។ សាខាធនាគារពេញលេញមួយនេះក៏បានភ្ជាប់មកជាមួយនឹងបរិយាកាសដ៏សមប្រកប និងសេវាកម្មហិរញ្ញវត្ថុដ៏សំបូរបែបជាច្រើនផ្សេងទៀត ដែលនឹងធានាបានថា អតិថិជនទាំងអស់ទទួលបានសេវាកម្មធនាគារកាន់តែល្អប្រសើរ ៕ ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner