អ៊ុយក្រែនចោទរុស្ស៊ីថា បានប្រើមីស៊ីលលឿនជាងសំឡេងវាយប្រហារលើអ៊ុយក្រែន

កៀវ៖ អ៊ុយក្រែនកំពុងធ្វើការចោទរុស្ស៊ីថា បានបាញ់មីស៊ីលល្បឿនលឿនជាងសំឡេង នៅក្នុងការវាយប្រហារចុងក្រោយប្រឆាំងនឹងទីក្រុងរបស់ប្រទេសអ៊ុយក្រែន។

កងកម្លាំងរុស្ស៊ីបានវាយប្រហាររដ្ឋធានីកៀវ ទីក្រុងអូឌីសា និងទីក្រុងផ្សេងទៀតនៅទូទាំងប្រទេសអ៊ុយក្រែន ដោយប្រើយន្តហោះដ្រូន និងមីស៊ីលកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ។

ទន្ទឹមគ្នា រដ្ឋាភិបាលអ៊ុយក្រែនបាននិយាយថា មនុស្ស ១១នាក់ត្រូវបានសម្លាប់ ហើយហេដ្ឋារចនាសម្ព័ន្ធថាមពលក៏ត្រូវ ខូចខាតនៅក្នុងការវាយលុកទាំងនោះផងដែរ។

ក្រសួងការពារជាតិរុស្ស៊ីបាននិយាយក្នុងថ្ងៃសុក្រសប្តាហ៍នេះថា ការវាយប្រហាររបស់ខ្លួនបានរំខានដល់ការដឹកជញ្ជូនអាវុធ និងគ្រាប់រំសេវ រួមទាំងការផ្គត់ផ្គង់សម្ភារៈយោធាដោយប្រទេសសមាជិកអង្គការណាតូទៅកាន់តំបន់ប្រយុទ្ធ។

នៅថ្ងៃដដែលនេះ អ្នកនាំពាក្យកងទ័ពអាកាសអ៊ុយក្រែន លោក Yurii Ihnat បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា រុស្ស៊ីបានបាញ់មីស៊ីល Kinzhal ដែលមានល្បឿនលឿនជាងសម្លេងនៅក្នុងការវាយប្រហារចុងក្រោយនេះ ហើយថា ប្រទេសរបស់គាត់ខ្វះការការពារប្រឆាំងនឹងមីស៊ីលទាំងនោះ៕ ប្រភព៖ NHK ប្រែសម្រួលដោយ៖ ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner