ប្រមុខ អ.ស.ប អំពាវនាវឱ្យចាត់វិធានការបញ្ឈប់ការប្រើពាក្យសម្តីស្អប់ខ្ពើមតាមអ៊ីនធឺណិត ភាពជ្រុលនិយម និងព័ត៌មានមិនពិត

អ.ស.ប៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់ថូនីញ៉ូ ហ្គូទែរ៉េស នៅក្នុងថ្ងៃសៅរ៍សប្តាហ៍នេះ បានជំរុញឱ្យមានការបង្កើត “មធ្យោបាយការពារ” ដើម្បីការពារការប្រើពាក្យសម្តីស្អប់ខ្ពើម ភាពជ្រុលនិយម និងព័ត៌មានមិនពិត។

ប្រមុខអង្គការសហប្រជាជាតិរូបនេះ បាននិយាយយ៉ាងដូច្នេះថា ពិភពអនឡាញ គឺជាហេតុផលចម្បងមួយដែលពាក្យសំដីស្អប់ខ្ពើម មនោគមវិជ្ជាជ្រុលនិយម និងព័ត៌មានមិនពិត ត្រូវបានផ្សព្វផ្សាយយ៉ាងឆាប់រហ័សនៅជុំវិញពិភពលោក ។

ទន្ទឹមគ្នា លោក ហ្គូទែរ៉េស បានអំពាវនាវឱ្យអ្នកពាក់ព័ន្ធទាំងអស់ធ្វើកិច្ចការបន្ថែមទៀត ដើម្បីបញ្ឈប់ការរីករាលដាលនូវបញ្ហាទាំងអស់នោះ ក៏ដូចជាបង្កើតមធ្យោបាយទប់ស្កាត់ និងការពារផងដែរ។

ក្នុងឱកាសប្រារព្ធពិធីរំលឹកដល់វិញ្ញាណក្ខ័ន្ធជនរងគ្រោះ Holocaust នៅឯទីស្នាក់ការអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក មន្ត្រីកំពូលរបស់យូអិនក៏បានព្រមានផងដែរថា ការប្រឆាំងនឹងសាសនា ការនិយាយស្អប់ខ្ពើម និងព័ត៌មានមិនពិត បានរីកសាយភាយប្រមាណ ៩០ឆ្នាំមកហើយ បន្ទាប់ពីការងើបឡើងនៃគណបក្សណាស៊ីនៅប្រទេសអាល្លឺម៉ង់៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួលដោយ៖ ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner