កិច្ចពិភាក្សាដ៏លឿនមួយកំពុងដំណើរការ សម្រាប់ការផ្តល់ជំនួយមីស៊ីលរយៈចម្ងាយឆ្ងាយ និងយន្តហោះចម្បាំងដល់អ៊ុយក្រែន

កៀវ៖ ជំនួយការកំពូលរបស់ប្រធានាធិបតីអ៊ុយក្រែនបាននិយាយនៅថ្ងៃសៅរ៍សប្តាហ៍នេះថា អ៊ុយក្រែន និងសម្ព័ន្ធមិត្តលោកខាងលិចកំពុងចូលរួមក្នុងកិច្ចពិភាក្សាដ៏លឿនមួយ ស្តីពីលទ្ធភាពនៃការបំពាក់មីស៊ីលរយៈចម្ងាយឆ្ងាយ និងយន្តហោះយោធាដល់ទីក្រុងកៀវ។

Read. ទីប្រឹក្សាប្រធានាធិបតីអ៊ុយក្រែន លោក មីខាយឡូ ប៉ូដុលយ៉ាក់ បាននិយាយថា សម្ព័ន្ធមិត្តគាំទ្រអ៊ុយក្រែននៅលោកខាងលិចយល់ពីរបៀបដែលសង្រ្គាមកំពុងអភិវឌ្ឍ និងតម្រូវការផ្គត់ផ្គង់យន្តហោះចម្បាំង បន្ថែមពីលើរថពាសដែកដែលសហរដ្ឋអាមេរិក និងអាល្លឺម៉ង់បានសន្យាផ្តល់កាលពីពេលថ្មីៗនេះ។

ទោះបីជាយ៉ាងណា លោក ប៉ូដុលយ៉ាក់ បាននិយាយថា ដៃគូលោកខាងលិចមួយចំនួនរបស់អ៊ុយក្រែន នៅតែរក្សាអាកប្បកិរិយា “អភិរក្សនិយម” ចំពោះការចែកចាយអាវុធ ដោយសារតែការភ័យខ្លាចនៃការផ្លាស់ប្តូរនៅក្នុងស្ថាបត្យកម្មអន្តរជាតិ។

គួរបញ្ជាក់ថា រុស្សី និងកូរ៉េខាងជើងបានចោទប្រកាន់លោកខាងលិចថាបានអូសបន្លាយ និងដើរតួនាទីផ្ទាល់ក្នុងសង្រ្គាម តាមរយៈការបញ្ជូនអាវុធទំនើបៗកាន់តែច្រើនឡើងដល់ទីក្រុងកៀវ៕ ប្រភព៖ CNA ប្រែសម្រួលដោយ៖ ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner