អ៊ីតាលី និងលីប៊ីចុះហត្ថលេខាលើកិច្ចព្រមព្រៀង ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគី

ទ្រីប៉ូលី៖ គណៈប្រតិភូអ៊ីតាលីដឹកនាំដោយលោកស្រីនាយករដ្ឋមន្ត្រី ចចជៀ មេឡូនី ដែលកំពុងបំពេញទស្សនកិច្ចក្នុងរដ្ឋធានីទ្រីប៉ូលី ក្នុងថ្ងៃសៅរ៍សប្តាហ៍នេះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពីការបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗជាមួយប្រទេសលីប៊ី។

នាយករដ្ឋមន្ត្រីលីប៊ី លោក អាប់ឌុល ហាម៉េដ ឌីបេបា បានប្រាប់សន្និសីទសារព័ត៌មានរួមជាមួយលោកស្រី មេឡូនី ថា ភាគីទាំងពីរបានពិភាក្សាអំពីការបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យថាមពល សេដ្ឋកិច្ច និងការគ្រប់គ្រងព្រំដែន រួមទាំងការប្រយុទ្ធប្រឆាំងនឹងការធ្វើអន្តោប្រវេសន៍ខុសច្បាប់ និង ការសម្របសម្រួលទីតាំងនយោបាយរវាងប្រទេសទាំងពីរ។

លោក ឌីបេបា បន្ថែមថា រដ្ឋមន្ត្រីការបរទេសនៃរដ្ឋទាំងពីរក៏បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាផងដែរ ក្នុងនោះអ៊ីតាលីនឹងផ្តល់ឲ្យលីប៊ីនូវនាវាចំនួន ៥គ្រឿង ដើម្បីប្រើប្រាស់សម្រាប់ប្រតិបត្តិការរុករក និងជួយសង្គ្រោះ។

បើតាមសេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុនថាមពលអ៊ីតាលី Eni ការផលិតឧស្ម័នរួមបញ្ចូលគ្នារវាងភាគីទាំងពីរនឹងចាប់ផ្តើមនៅឆ្នាំ ២០២៦ខាងមុខនេះ៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួលដោយ៖ ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner