មន្ត្រីអ៊ីរ៉ង់ប្តេជ្ញាចាត់វិធានការផ្លូវច្បាប់លើលោក ដូណាល់ ត្រាំ និងលោក ម៉ៃ ប៉ុមប៉េអូ ពាក់ព័ន្ធនឹងការធ្វើឃាតមេទ័ពអ៊ីរ៉ង់

តេហេរ៉ង់៖ មន្ត្រីអ៊ីរ៉ង់ម្នាក់ នៅក្នុងថ្ងៃសៅរ៍សប្តាហ៍នេះ បានប្តេជ្ញាស្វែងរកផ្លូវច្បាប់លើអតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងអតីតរដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ៃ ប៉ុមប៉េអូ នឹងបន្តរហូតដល់យុត្តិធម៌ត្រូវបានសម្រេច ពាក់ព័ន្ធនឹងការធ្វើឃាតមេបញ្ជាការកំពូលអ៊ីរ៉ង់ លោក កាហ្សេម សូឡៃម៉ានី។

លោក អាបាស់ អាលី ខាដខូដេ ដែលជាប្រធានគណៈកម្មាធិច្បាប់ពិសេសមួយ មានភារកិច្ចស៊ើបអង្កេតការធ្វើឃាតលោក សូឡៃម៉ានី បានបង្ហោះសារលើបណ្តាញសង្គមធ្វីតធើថា ភាពភ័យរន្ធត់របស់លោក ប៉ុបប៉េអូ គឺពិតជាធ្ងន់ធ្ងរ និងការពិត ខណៈដែលគាត់រួមជាមួយលោក ត្រាំ និង ឧក្រិដ្ឋជនផ្សេងទៀតត្រូវតែត្រូវបានកាត់ទោសនៅក្នុងតុលាការយុត្តិធម៌មួយ លើការចោទប្រកាន់ពីបទធ្វើឃាតមន្ត្រីអ៊ីរ៉ង់ និងអ៊ីរ៉ាក់។

កាលពីដើមខែមករា លោក ប៉ុមប៉េអូ បាននិយាយថា លោកមានការបំភិតបំភ័យដោយការព្រមានរបស់អ៊ីរ៉ង់អំពីការសងសឹកយ៉ាងពិតប្រាកដមកលើរូបលោក និងលោក ត្រាំ ចំពោះការធ្វើឃាតលោក សូឡៃម៉ានី ដោយអំពាវនាវឱ្យរដ្ឋាភិបាលលោក បៃដិន ផ្តល់ការការពារដល់ពួកលោក។

សូមរម្លឹកថា កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២០ យោធាអាមេរិកតាមបញ្ជារបស់លោក ត្រាំ បានធ្វើឃាតលោក សូឡៃម៉ានី និងមេបញ្ជាការរងនៃទាហានប៉ារ៉ាអ៊ីរ៉ាក់ អាប៊ូ ម៉ាឌី អាល់ ម៊ូហែនឌីស នៅជិតអាកាសយានដ្ឋានអន្តរជាតិបាកដាដ ខណៈការធ្វើឃាតនេះត្រូវបានថ្កោលទោសដោយអ៊ីរ៉ង់ថា ជា “រដ្ឋភេរវកម្ម”៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួលដោយ៖ ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner