សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៣០ មករា ២០២៣

១. បច្ចុប្បន្ននេះ ចក្រភពអង់គ្លេសបានក្លាយជាទីផ្សារដ៏សំខាន់របស់កម្ពុជាសម្រាប់ផលិតផលកសិកម្ម និងកម្មន្តសាល ដែលបានជំរុញ និងបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីសម្រេចបានរហូតដល់ប្រមាណ ១ ០០០លានដុល្លារកាលពីឆ្នាំ២០២២ – AMS Economy

២. ចាប់ពីដើមខែតុលា ឆ្នាំ២០២២ មកទល់ចុងខែមករា ឆ្នាំ២០២៣ មានយានយន្តធ្វើចរាចរណ៍ឆ្លងកាត់ផ្លូវល្បឿនលឿនប្រមាណជិត ១,៥លានដង – រស្មីកម្ពុជា

៣. មកដល់ពេលនេះ អាជីវកម្មរ៉ែមាសរបស់ក្រុមហ៊ុន Renaissance នៅតំបន់អូរខ្វាវ ខេត្តមណ្ឌលគិរី ផលិតបានប្រមាណ ៥ ៣០០គីឡូ ដែលក្នុងនោះផ្តល់ចំណូលជាសួយសារអាករដល់រដ្ឋចំនួនជាង ៨លានដុល្លារ និងពន្ធដារចំនួន ៦,៥លានដុល្លារ – FN

៤. លោក ហ្សេលេនស្គី៖ អ៊ុយក្រែន ត្រូវការអាវុធថ្មី និងការដឹកជញ្ជូនរហ័សជាង មុន ដើម្បីប្រឈមមុខនឹងស្ថានភាពដ៏តានតឹងដែលស្ថិតក្រោមការវាយប្រហារពីសំណាក់រុស្ស៊ី នៅក្នុងតំបន់ដូណេត្សភាគខាងកើត – CNA

៥. ក្រុមហ៊ុនមួយនៅរុស្ស៉ី ប្រកាសនឹងផ្តល់ប្រាក់រង្វាន់ចំនួន៥លានរូប្លិ៍ ស្មើនឹង៧២ ០០០ដុល្លារ ដល់ក្រុមទាហានរុស្ស៉ីដំបូងគេ ដែលអាចកម្ទេច ឬរឹបអូសរថក្រោះរបស់លោកខាងលិច ដែលសន្យាបញ្ជូនឱ្យអ៊ុយក្រែន – AFP

#ams1minute

ads banner