ឯកឧត្តមបណ្ឌិត ពេជ សោភ័ន៖ កម្ពុជាមានភ័ព្វសំណាង ដែលមានប្រមុខរាជរដ្ឋាភិបាលដ៏ឆ្លាតវៃ នាំឱ្យប្រទេសជាតិរក្សាបាននូវសន្តិភាពនិងការរីកចម្រើនយ៉ាងឆាប់រហ័ស

ខេត្តតាកែវ៖ បើយើងក្រឡេកមកមើលការកសាងហេដ្ឋារចនាសម្ព័ន្ធវិញ យើងឃើញថាកម្ពុជា គឺជាប្រទេសដែលបាន និងកំពុងតែកសាងហេដ្ឋារចនាសម្ព័ន្ធគ្រប់ទីកន្លែងលើផ្ទៃប្រទេស ក្នុងពេលដែលប្រទេសមួយចំនួនបាននឹងកំពុងតែរងការបំផ្លិចបំផ្លាញហេដ្ឋារចនាម្ព័ន្ធ ដោយសារសង្រ្គាមទៅវិញ ដូចជាប្រទេសអ៊ុយក្រែន។ នេះជាការថ្លែងបញ្ជាក់ពីសំណាក់ឯកឧត្តមបណ្ឌិត ពេជ សោភ័ន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការប្រចាំការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាសហប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកព្រៃកប្បាស ខេត្តតាកែវ ។

គួរបញ្ចាក់ថាការថ្លែងពីសំណាក់ឯកឧត្តមបណ្ឌិត ពេជ សោភ័ននេះដែរបានធ្វើឡើងក្នុងពិធីបើកការដ្ឋាន ស្ថាបនាផ្លូវក្រាលកៅស៊ូ (DBST) ចំនួន ០១ខ្សែប្រវែង ៦ ៣០០ម៉ែត្រ ពីភូមិថ្នល់បត់ ឃុំពោធិ៍រំចាក ដល់ភូមិឬស្សីថ្មី ឃុំចំប៉ា ស្រុកព្រៃកប្បាស ខេត្តតាកែវ នាព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។

ឯកឧត្តមបណ្ឌិត ពេជ សោភ័នបានមានប្រសាសន៍ថា ការរីកសុះសាយ នៃសមិទ្ធផលលើគ្រប់វិស័យនៅទូទាំងស្រុកព្រៃកប្បាស ទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ រួមមានផ្លូវថ្នល់ ប្រព័ន្ធធារាសាស្រ្ត មណ្ឌលសុខភាព សាលារៀន និងវត្តអារាម ដែលសមិទ្ធផលទាំងអស់នេះ គឺបានមកពីការខិតខំប្រឹងប្រែងរបស់គណបក្សប្រជាជនកម្ពុជា ដែលមាន សម្តេចតេជោ ហ៊ុន សែន ជាប្រធាន និងជាថ្នាក់ដឹកនាំប្រទេសដ៏ឆ្នើម ដែលតែងគិតគូរពីសុខទុក្ខ និងការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋគ្រប់កាលៈទេសៈ និងគ្រប់ពេលវេលា ។

ឯកឧត្តមបណ្ឌិត ពេជ សោភ័ន បានផ្តល់នូវការណែនាំបន្ថែមដល់ក្រុមការងារ ក៏ដូចជាក្រុមប្រឹក្សាឃុំ បន្តខិតខំអនុវត្តឱ្យបានជោគជ័យតាមគោលនយោបាយអភិវឌ្ឍន៍ឃុំពោធិ៍រំចាក ឆ្នាំ២០២២-២០២៧។ បន្តចុះសួរសុខទុក្ខ ជួយឧបត្ថម្ភគាំទ្រ និងដោះស្រាយសំណូមពរ ក៏ដូចជាទុក្ខលំបាករបស់ប្រជាពលរដ្ឋ ហើយផ្តល់អាហារូបករណ៍ដល់កូនចៅប្រជាពលរដ្ឋបានទទួលការសិក្សាលើមុខជំនាញវិជ្ជាជីវៈ ដើម្បីមានជំនាញច្បាស់លាស់សម្រាប់រកការងារធ្វើ ឬប្រកបមុខរបរចិញ្ចឹមជីវិត ជួយជីវភាពក្រុមគ្រួសារឱ្យកាន់តែប្រសើរ។ បន្តចុះសួរសុខទុក្ខ ជួយឧបត្ថម្ភគាំទ្រ និងដោះស្រាយសំណូមពរ ក៏ដូចជាទុក្ខលំបាករបស់ប្រជាពលរដ្ឋ ហើយផ្តល់អាហារូបករណ៍ដល់កូនចៅប្រជាពលរដ្ឋបានទទួលការសិក្សាលើមុខជំនាញវិជ្ជាជីវៈ ដើម្បីមានជំនាញច្បាស់លាស់សម្រាប់រកការងារធ្វើ ឬប្រកបមុខរបរចិញ្ចឹមជីវិត ជួយជីវភាពក្រុមគ្រួសារឱ្យកាន់តែប្រសើរ។

ឯកឧត្តមបណ្ឌិត ពេជ សោភ័ន បន្តថា៖ សម្តេចតេជោនាយករដ្ឋមន្រ្តីកំពុងតែរៀបចំដាក់ឱ្យមានការសិក្សាលើការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដល់យុវជននៅក្នុងគ្រួសារក្រីក្រ ដោយការសិក្សានេះ នឹងទៅជាការពិតមួយនាចុងឆ្នាំនេះ ឬនៅដើមឆ្នាំក្រោយ ដោយសារនៅឆ្នាំ២០២៣នេះ រាជរដ្ឋាភិបាលបានអនុម័តគម្រោងថវិកាជាតិរួចស្រេចទៅហើយ ដូច្នេះមិនអាចបញ្ចូលផែនការនេះបានទេ។ សម្ដេចតេជោ បានបញ្ជាក់ថា រាជរដ្ឋាភិបាលនឹងរ៉ាប់រង សម្រាប់សិស្សដែលទទួលបានការសិក្សាជំនាញវិជ្ជាជីវៈដែលចេញពីគ្រួសារក្រីក្រ គ្មានលទ្ធភាពរៀននៅមហាវិទ្យាល័យ ដោយយកពួកគេទៅបណ្ដុះបណ្ដាល ដោយមិនបង់ថ្លៃប៉ុណ្ណោះទេ ប៉ុន្ដែរដ្ឋនឹងមានការឧបត្ថម្ភថវិកាដល់ពួកគេថែមទៀត៕

ដោយ៖​ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner