មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថាន៖ការលើកកម្ពស់ជីវភាព ប្រជាសហ គមន៍ គឺជាការងារចម្បងនិងអាទិភាព

ភ្នំពេញ៖លោកជំទាវ ម៉ុម ថានី រដ្ឋលេខាធិការក្រសួងបរិស្ថាន បាន មានប្រសាសន៍ថា ការលើកកម្ពស់ជីវភាពប្រជាសហគមន៍ គឺជា ការងារចម្បងនិងអាទិភាព ដែលក្រសួងត្រូវតែធ្វើ ដោយមិន អាច ខកខានបាន។

លោកជំទាវ លោកជំទាវ ម៉ុម ថានី លើកឡើងបែបនេះ កាលពី ព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣ នៅក្នុងឱកាសអញ្ជើញ ជាអធិបតី ក្នុងបើកវគ្គបណ្តុះបណ្តាលជំនាញវគ្គមគ្គុទេ្ទសក៍ទេសចរណ៍ បដិសណ្ឋារកិច្ច និងជំនាញចុងភៅ សម្រាប់ប្រជាសហគមន៍ មកពី តំបន់ការពារធម្មជាតិ ក្នុងខេត្តកំពង់ធំ ចំនួនប្រាំពីរ សហគមន៍ សរុបចំនួន៣០នាក់។

លោកជំទាវ រដ្ឋលេខាធិការ បានបន្តថា គម្រោងពិព័រណ៍ សហគមន៍ បានបង្កើតឱ្យមាន កិច្ចសហការរវាងក្រសួងបរិស្ថាន ជាមួយនិងក្រសួងទេសចរណ៍ បើកវគ្គបណ្តុះបណ្តាលជំនាញវគ្គ មគ្គុទេ្ទសក៍ទេសចរណ៍ បដិសណ្ឋារកិច្ច និងជំនាញចុងភៅ សម្រាប់ ការពារតំបន់ការពារធម្មជាតិ ក្នុងខេត្តកំពង់ធំ រយៈពេលប្រាំ ថ្ងៃចាប់ ពីថ្ងៃទី១ ដល់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៣។វគ្គនេះ បានបែងចែក ចេញ ជាពីរ ផ្នែក ក្នុងនោះមាន ទីមួយ មគ្គុទេ្ទសក៍ បដិសណ្ឋាការកិច្ច ការស្វាគមន៍ ក៏ដូចជាការ ការអត្ថាធិប្បាយ ជូនភ្ញៀវទេសចរ និង ទីពីរ គឺផ្នែកចុងភៅ ដែលមានគ្រូឧទ្ទេសពីខាង ក្រសួងទេស ចរណ៍ ។
លោកជំទាវ ម៉ុម ថានី បានបន្ថែមថា គោលបំណងសំខាន់តែ មួយ នៅក្នុងគម្រោងពិព៍រណ៍សហគមន៍គឺ លើកកម្ពស់ជីវភាពប្រជា សហគមន៍ឱ្យ បានល្អប្រសើរជាងមុន តាមរយៈផ្តល់ជូននូវ ជម្រើស មុខរបរ បន្ថែមទៀតក្រៅពីអ្វី ដែលធ្លាប់ប្រមូលផល អាស្រ័យផល លើធនធានធម្មជាតិ ក៏ដូចជាព្រៃឈើ ។ លោកជំទាវបន្ថែមថា ដោយសារតែប្រជាសហគមន៍ គឺមានតួនាទីយ៉ាងសំខាន់នៅក្នុង ការ ចូលរួមចំណែក ការពារ គ្រប់គ្រងធនធានធម្មជាតិ ទើប គម្រោង ត្រូវផ្តល់ជម្រើសមុខរបរ និងជំនាញដល់ពួកគាត់ ដើម្បីឱ្យ គាត់អាចចូលរួមធ្វើការងារនេះប្រកបដោយភាពជោគជ័យ។

ឯកឧត្តម ជុក ជំនោរ ប្រធាននាយកដ្ឋាន អភិវឌ្ឍន៍ផលិត ផល ទេសចរណ៍ និងជាប្រធានលេខាធិការដ្ឋានអភិវឌ្ឍន៍គ្រប់គ្រង សហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ នៃក្រសួងទេសចរណ៍ បានលើកឡើងថា ការបើកវគ្គបណ្តុះបណ្តាលនាពេលនេះ នឹង ចូលរួមជំរុញការអភិវឌ្ឍនៅតាមមូលដ្ឋានជាពិសស គឺការបញ្ចូល សកម្ម ភាពទេសចរណ៍ និងអេកូទេសចរណ៍ នៅតាមសហគមន៍ ដែលមានសក្តានុពល ដែលអាចជាសហគមន៍តំបន់ការពារធម្មជាតិ សហគមន៍នេសាទ សហគមន៍ព្រៃឈើ ដើម្បីប្រែក្លាយតំបន់ទាំង អស់នេះ ក្លាយទៅជាគោលដៅទេសចរណ៍ ដែលនិងជួយផ្តល់ ចំណូល ដល់មូលដ្ឋាន។

សូមបញ្ជាក់ថា តាមរយៈគម្រោងពិព័រណ៍សហគមន៍ ដែលបង្កើត ឡើងដោយក្រសួងបរិស្ថាន ប្រជាសហគមន៍នៅក្នុង តំបន់ ការពារធម្មជាតិ ចំនួន១៧នៅក្នុងភូមិសាស្រ្តខេត្តកំពង់ធំ ត្រូវការ ជំនាញចំនួនប្រាំបួន។ ក្នុងនោះមានជំនាញទេសចរណ៍ បដិសណ្ឋារកិច្ច ជំនាញកសិកម្ម ការចិញ្ចឹមសត្វ ដាំដុះ និងមាន ជំនាញ សំអាង ភ្លេងខ្មែរ ក៏ដូចជាជុសជុលម៉ូតូ ឡាន។ល។

គួរបញ្ជាក់ថានាពេលកន្លងមកក្រសួងបរិស្ថាន បានសហការ ជាមួយ និងសាលាបណ្តុះបណ្តាលពហុបច្ចេកវិទ្យា ខេត្តកំពង់ធំ ក៏ដូចជាពេទ្យសត្វរបស់មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត បានបណ្តុះបណ្តាលជំនាញជួសជុលម៉ូតូ និងពេទ្យសត្វ ដល់ ប្រជាសហគមន៍ ដើម្បីជួយប្រជាពលរដ្ឋនៅតាមមូលដ្ឋាន អាច ប្រកបរបរនៅក្នុងសហគមន៍ រកចំណូលសម្រាប់បង្កើនជីវភាព គ្រួសារផងដែរ៕
ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner