រដ្ឋមន្ដ្រីក្រសួងកសិកម្ម ដឹកនាំកិច្ចប្រជុំបន្តពិនិត្យ និងសម្រេចលើសេចក្តីព្រៀងអនុក្រឹត្យស្តីពីការគ្រប់គ្រងសត្តឃាតដ្ឋាន និងការធ្វើអាជីវកម្មសត្វ

ភ្នំពេញ ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យ និងសម្រេចលើសេចក្តីព្រាងអនុក្រឹត្យ ស្តីពីការគ្រប់គ្រងសត្តឃាតដ្ឋាន និងការធ្វើអាជីវកម្មសត្វ ដោយមានការចូលរួមពីមន្ដ្រីនៃអគ្គនាយកដ្ឋានជំនាញ ព្រមទាំងថ្នាក់ដឹកនាំនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

សូមជម្រាបថា សេចក្ដីព្រាងអនុក្រឹត្យ ស្តីពីការគ្រប់គ្រងសត្តឃាតដ្ឋាន និងការធ្វើអាជីវកម្មសត្វនេះ មាន៧ជំពូក និង២៧មាត្រា សំដៅកំណត់ការគ្រប់គ្រងសត្តឃាតដ្ឋាន សកម្មភាពអាជីវកម្មពិឃាតសត្វ ការត្រួតពិនិត្យអនាម័យសត្វសាច់ និងផលិតផលសត្វ នៅតាមសត្តឃាតដ្ឋាន និងកន្លែងតាំងលក់ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺសត្វ ការពារសុខភាពសត្វ ធានាគុណភាពផលិតផល និងការពារសុខភាពសាធារណៈនៅកម្ពុជា ៕ សេឌី

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner