សម្ដេចតេជោ ហ៊ុន សែន៖ សុំការអភ័យទោសពីសិស្សដែលប្រឡងបាក់ឌុបទាំងអស់ ចំពោះការពន្យារពេលក្នុងការប្រឡង

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានសុំការអភ័យទោសពីសិស្សដែលប្រឡងបាក់ឌុបទាំងអស់ ចំពោះការពន្យារពេលក្នុងការប្រឡង ដោយសារពេលនោះ កម្ពុជាយើង ត្រូវរៀបចំធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន ។

សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានលើកឡើងដូចនេះ ក្នុងពិធីជួបសំណេះសំណាលជាមួយសិស្សប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ទទួលបាននិទ្ទេស A និងការប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣ ឆ្នាំ២០២២ នាព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣ នៅសាល OCIC ជ្រោយចង្វារ ។

សម្ដេចតេជោ ហ៊ុន សែន បានធ្វើការសូមអភ័យទោសចំពោះសិស្សានុសិស្សដែលបានប្រឡងមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា ២០២១-២០២២ និងសិស្សនិទ្ទេស A ទាំងអស់ ចំពោះការពន្យារពេលក្នុងការប្រឡងមក៏ដូចជាពន្យាពេលនៃជំនួបរវាងសម្ដេច។

សម្ដេចតេជោ បានបន្តថា មូលហេតុនៃការលើកពេលប្រឡងបាក់ឌុបឆ្នាំ២០២២ គឺដោយសារតែពេលនោះកម្ពុជាត្រូវរៀបចំធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន ខណៈដែលពន្យារពេលនៃការជួបជាមួយនឹងសិស្សនិទ្ទេស A គឺដោយសារតែត្រូវការពេល ដើម្បីកម្មង់ទិញ ipad ជូនសិស្សានុសិស្ស ៕ ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner