សម្តេចតេជោ ហ៊ុន សែន៖ ជោគជ័យណាក៏ដោយ មិនអាចជៀសផុតពីកត្តាសុខសន្តិភាពបានឡើយ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កីឡា សិល្បៈ វប្បធម៌ អភិវឌ្ឍន៍ និងការបណ្តុះបណ្តាលនានា មិនអាចកើតឡើងក្នុងពេលប្រទេសមានសង្គ្រាមនោះទេ ។ ជោគជ័យណាក៏ដោយ មិនអាចជៀសផុតពីកត្តាសុខសន្តិភាពបានឡើយ ។

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងដូចនេះ ក្នុងពិធីជួបសំណេះសំណាលជាមួយសិស្សប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ទទួលបាននិទ្ទេស A និងការប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣ ឆ្នាំ២០២២ នាព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣ នៅសាល OCIC ជ្រោយចង្វារ ។

សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ជោគជ័យណាក៏ដោយ មិនអាចជៀសផុតពីកត្តាសុខសន្តិភាពបានឡើយ។ កីឡា សិល្បៈ វប្បធម៌ អភិវឌ្ឍន៍ និងការបណ្តុះបណ្តាលនានា មិនអាចកើតឡើងក្នុងពេលសង្គ្រាម ក្រោមគ្រាប់បែក គ្រាប់ផ្លោងនោះទេ។

សម្តេច បានបន្តថា យុវជនជំនាន់មុន បានបាត់បង់ឱកាសទាំងស្រុងលើការសិក្សារៀនសូត្រ ក្នុងសម័យវាលពិឃាតប៉ុលពត ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ ដែល សម័យនោះកុំនិយាយដល់ការរៀនសូត្រ សូម្បីតែរក្សាជីវិតខ្លួនឯងក៏មិនបានផង ។

សម្តេចតេជោ ហ៊ុន សែន បានបន្តទៀតថា សម្តេចទៅដល់ណា សាលាទៅដល់កន្លែងនឹងផងដែរ ក្នុងនោះមានខេត្តជាប់ព្រំដែនកម្ពុជា-ថៃ រួមទាំងផ្ទះស្នាក់នៅរបស់គ្រូផងដែរ ដែលពេលនោះសម្តេចចំណាយថវិកាខ្ទង់ ៤០០លានដុល្លារអាមេរិក ៕ ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner