អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា ច្រានចោលចំពោះការផ្សាយព័ត៌មានគ្មានការពិតរបស់វិទ្យុ VOA

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានធ្វើការច្រានចោល និងបដិសេធចំពោះការផ្សព្វផ្សាយព័ត៌មានចោទប្រកាន់គ្មានមូលដ្ឋានច្បាស់លាស់របស់វិទ្យុសំឡេងសហរដ្ឋអាមេរិក (VOA) កាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រោមចំណងជើងថា “កម្ពុជាស្វែងរកជំនួយបន្ថែមពីចិន ខណៈមានការព្រួយបារម្ភអំពីអន្ទាក់បំណុល” គឺជាការផ្សាយព័ត៌មានខុសពីការពិត និងបំភ័ន្ទសាធារណជនក្រោមហេតុផលនយោបាយ។

ទាក់ទងការផ្សាយព័ត៌មានមិនពិតនេះ អ្នកនាំពាក្យក្រសួការបរទេសកម្ពុជា នៅព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានធ្វើការបកស្រាយបំភ្លឺលើអត្ថបទរបបស់វិទ្យុសំឡេងសហរដ្ឋអាមរិកចំនួន៣ចំណុចសំខាន់ៗ៖
១.ការថ្លែងថា ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជាទៅប្រទេសចិនសប្តាហ៍ក្រោយនេះ ធ្វើឡើងដោយសម្លឹងមើលកម្ចីដើម្បីសាងសង់ផ្លូវរថភ្លើងល្បឿនលឿន នេះគឺជាព័ត៌មានខុសពីការពិត។ ការពិតគឺថាគម្រោងនេះនឹងមិនត្រូវគាំទ្រដោយប្រាក់កម្ចីទេ គម្រោងនេះនឹងបើកផ្លូវសម្រាប់ការវិនិយោគក្នុងរូបភាព BOT។
២.របាយការណ៍របស់វិទ្យុសំឡេងសហរដ្ឋអាមេរិក (VOA) មិនត្រឹមតែពុំមានលក្ខណៈវិជ្ជាជីវៈទេ ថែមទាំងមានការលក្ខណៈបំភ័ន្តដោយសាធារណៈមតិក្នុងន័យនយោបាយ។ ពុំមានលក្ខណៈវិជ្ជាជីវៈ ពីព្រោះអ្នករាយការណ៍របស់សំឡេងសហរដ្ឋអាមេរិក (VOA) ពុំបានផ្ទៀងផ្ទាត់ប្រភពព័ត៌មានដែលខ្លួនទទួលបាន។ នេះគឺជាឧទាហរណ៍មួយក្នុងចំណោមឧទាហរណ៍ជាច្រើនដែលបង្ហាញពីគុណភាពទាបរបស់អ្នកសារព័ត៌មាន VOA។ បំភ័ន្ទសាធារណមតិក្នុងន័យនយោបាយ ពីព្រោះអត្ថបទនេះសរសេរឡើងដោយមានចេតនាតែម្តង។ មានចេតនាយ៉ាងម៉េច? ត្រង់ថា កន្លងមកសម្តេចតេជោ ហ៊ុន សែន ក៏ដូចជាឯកឧត្តមរដ្ឋមន្ត្រីកម្ពុជាជាច្រើនបានធ្វើការបកស្រាយបំភ្លឺលើគម្រោងនេះជាច្រើនលើកច្រើនសារ។ រាជរដ្ឋាភិបាលកម្ពុជាពុំមានបំណងខ្ចីនៅទឺកប្រាក់ឱ្យច្រើនលើសលប់ទៅលើគម្រោងបែបនេះទេ គឺរាជរដ្ឋាភិបាលកម្ពុជាតែងតែមានភាពម៉ឺងម៉ាត់នៅក្នុងការគ្រប់គ្រងបំណុលបរទេស ក៏ដូចជាផ្តល់អាទិភាពដលើគម្រោងហេដ្ឋារចនាសម្ព័ន្ធដែលបន្ទាន់ននឹងចាំបាច់ដូចជាផ្លូវថ្នល់។ ទោះបីជាមានការពន្យល់ជាច្រើនលើកច្រើនសាក៏ដោយ ក៏អ្នកសារព័ត៌មាន VOA បានព្រងើយកន្តើយដោយចេតនាចំពោះការបំភ្លឺទាំងអស់នោះ និងបន្តលេងនូវអ្វីដែលគេហៅថានយោបាយកង្វក់ចំពោះទំនាក់ទំនងកម្ពុជាចិន។
ទី៣.ជាថ្មីម្តងទៀត កម្ពុជាសូមស្វាគមន៍នូវការវិនិយោគលើគម្រោងនេះ ក្នុងរូបភាពជា BOT ៕
ដោយ៖ពលជ័យ

ads banner