សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជា-ឡាវ សម្រេចផ្លាស់ប្តូរអ្នកទោសទៅវិញទៅមកដោយគ្មានលក្ខខណ្ឌ
វៀងច័ន្ទ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្ត្រីឡាវ ឯកឧត្តម សនសៃ ស៊ីផាន់ដន បានសម្រេចផ្លាស់ប្តូរអ្នកទោសទៅវិញទៅមកដោយគ្មានលក្ខខណ្ឌ។

នេះជាការអះអាងរបស់សម្តេចតេជោ ហ៊ុន សែន នៅចំពោះមុខនាយករដ្ឋមន្ត្រីឡាវ ឯកឧត្តម សនសៃ ស៊ីផាន់ដន ក្នុងដំណើរទស្សនកិច្ចនៅរដ្ឋធានីវៀងច័ន្ទ នារសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ ។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយនាយករដ្ឋមន្ត្រីឡាវ ឯកឧត្តម សន សៃ ស៊ីផាន់ដន សម្តេចតេជោ នាយករដ្ឋមន្ត្រី បានលើកឡើងថា៖ កម្ពុជា មិនចាំបាច់រង់ចាំការធ្វើបដិការទេ គឺកម្ពុជាសម្រេច និងផ្តល់អ្នកទោសនៅកម្ពុជាឱ្យវិលត្រឡប់មកកាន់ប្រទេសឡាវនេះឱ្យបានមុនចូលឆ្នាំខ្មែរ ។

សម្តេចតេជោ បានបន្ថែមថា កម្ពុជា ក៏ធ្វើបែបនេះដែរជាមួយប្រទេសថៃ ឱ្យបានមុនថ្ងៃចូលឆ្នាំខ្មែរមកដល់។ សម្តេចថ្លែងថា៖ ខ្ញុំក៏បានប្រាប់ដល់សម្តេចក្រឡាហោម ស ខេង ឱ្យធ្វើការជាមួយរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ដើម្បីធ្វើកិច្ចការងារនេះឱ្យបានឆាប់៕ ដោយ វណ្ណលុក

