គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា រៀបចំវគ្គបណ្តុះបណ្តាលផ្ទៃក្នុង ស្តីពីជំនាញ និងវិធីសាស្រ្តក្នុងការស៊ើបអង្កេត | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា រៀបចំវគ្គបណ្តុះបណ្តាលផ្ទៃក្នុង ស្តីពីជំនាញ និងវិធីសាស្រ្តក្នុងការស៊ើបអង្កេត

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា រៀបចំវគ្គបណ្តុះបណ្តាលផ្ទៃក្នុង ស្តីពីជំនាញ និងវិធីសាស្រ្តក្នុងការស៊ើបអង្កេត

ភ្នំពេញ៖ ឯកឧត្តម កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នាថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ ២០២៣ បានធ្វើជាអធិបតីបើកវគ្គបណ្តុះបណ្តាលផ្ទៃក្នុង ស្តីពីជំនាញ និងវិធីសាស្រ្តក្នុងការស៊ើបអង្កេត សម្រាប់ថ្នាក់ដឹកនាំ និងមន្ត្រី នៃគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ចំនួន៤០រូប និងមានការអញ្ជើញចូលរួម ជាវាគ្មិនពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ជា ប៊ុនថុល អនុប្រធាននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

Advertisement

វគ្គបណ្តុះបណ្តាលនេះ រៀបចំឡើងក្នុងគោលបំណង គឺចង់ឱ្យអ្នកចូលរួម ជាពិសេស ក្រុមការងារស៊ើបអង្កេតរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ទទួលបានការបណ្តុះបណ្តាលបន្ថែមលើជំនាញ និងវិធីសាស្ត្រ ក្នុងការស៊ើបអង្កេត ពីអ្នកជំនាញ ដើម្បីបង្កើននូវប្រសិទ្ធភាពការងារ និង ផ្តោតជាសំខាន់ទៅលើការចែករំលែកនូវចំណេះដឹង ជំនាញ និងបទពិសោធន៍ ពាក់ព័ន្ធនឹងការងារស៊ើបអង្កេត តាមរយៈការអនុវត្តជាក់ស្តែង ផ្អែកលើបរិបទ ទិដ្ឋភាព និងនីតិវីធីច្បាប់របស់ប្រទេសកម្ពុជាដោយផ្ទាល់។

ឯកឧត្តម កែវ រ៉េមី បានធ្វើ្វការកោតសរសើរដល់វាគ្មិន និងថ្លែងអំណរគុណ ដល់ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដែលបានផ្តល់នូវកិច្ចសហការ និងការអនុញ្ញាត ជូនឯកឧត្តម ឧត្តមសេនីយ៍ឯក ជា ប៊ុនថុល អនុប្រធាននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ចូលរួមចែករំលែកនូវបទពិសោធន៍ និងចំណេះដឹង ក្នុងវគ្គបណ្តុះបណ្តាលដ៏មានសារសំខាន់នេះ ៕

ដោយ /គ្រី សម្បត្តិ

គ្រី សម្បត្តិ

គ្រី សម្បត្តិ

ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា