អាជ្ញាធរអគ្គិសនីបានផ្គត់ផ្គង់អគ្គិសនីបានចំនួន៩៩.៨៨ភាគរយនៃចំនួនភូមិសរុបទូទាំងប្រទេស | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាជ្ញាធរអគ្គិសនីបានផ្គត់ផ្គង់អគ្គិសនីបានចំនួន៩៩.៨៨ភាគរយនៃចំនួនភូមិសរុបទូទាំងប្រទេស

អាជ្ញាធរអគ្គិសនីបានផ្គត់ផ្គង់អគ្គិសនីបានចំនួន៩៩.៨៨ភាគរយនៃចំនួនភូមិសរុបទូទាំងប្រទេស

ភ្នំពេញ៖មកទល់ពេលបច្ចុប្បន្ននេះ អាជ្ញាធរអគ្គិសនីបានផ្គត់ផ្គង់អគ្គិសនីបា នចំនួន ៩៩.៨៨ភាគរយនៃចំនួនភូមិសរុបទូទាំងប្រទេស ខណៈការ សាង សង់បណ្តាញចែកចាយអគ្គិសនីបន្ថែមបានចំនួន០.៧៤ភាគរយទៀត ដែល ធ្វើឱ្យភូមិដែលមានបណ្តាញចែកចាយរួចកើនដល់៩៨.២៧ភាគរយ គិត ត្រឹម ចុងឆ្នាំ២០២២ កន្លងទៅនេះ។

Advertisement

ឯកឧត្តម យឹម វិសិដ្ឋ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា ថ្លែងក្នុងពិធីបូកសរុប ការងារឆ្នាំ២០២២ និងលើកទិសដៅ ឆ្នាំ២០២៣ នាថ្ងៃ១៥ កុម្ភៈឱ្យដឹងថា មកដល់ចុងឆ្នាំ២០២២នេះ ភូមិពុំទាន់មានការផ្គត់ផ្គង់អគ្គិសនីមានចំនួន ២៤៥ភូមិ ដែលក្នុងនោះ មានភូមិ ២២៨ ឋិតក្នុងដែនអាជ្ញាបណ្ណ ដែលបាន ផ្តល់ឲ្យទៅអ្នកចែកចាយរួចហើយ និងភូមិ ១៧ ឋិតនៅក្រៅដែនអាជ្ញាបណ្ណ។ អាជ្ញាធរអគ្គិសនីកម្ពុជា និងអគ្គិសនីកម្ពុជា បានធ្វើការសិក្សារួមគ្នាអំពី លទ្ធភាព ពង្រីកការផ្គត់ផ្គង់ អគ្គិសនីទៅកាន់ភូមិដែលពុំទាន់មាន អគ្គិសនី ទាំងនេះ ទាំងក្នុងក្របខណ្ឌនៃលទ្ធភាពរបស់អគ្គិសនីកម្ពុជាផង និងទាំ ង របស់ សេវាករឯកជនផង។

ផ្អែកតាមការសិក្សានេះបានបង្ហាញថា ក្នុងឆ្នាំ២០២៣ ទាំងអគ្គិសនីកម្ពុជា និងទាំងសេវាករឯកជន អាចមានលទ្ធភាពពង្រីកការផ្គត់ផ្គង់អគ្គិសនីពី បណ្តាញជាតិបាន១៥៧ ភូមិទៀត ដូច្នេះនៅក្រោយឆ្នាំ២០២៣ អាច សល់ភូមិចំនួន៨៨ទៀត ត្រូវជា០,៦២ភាគរយ ដែលពុំមានការផ្គត់ផ្គង់ ពីបណ្តាញជាតិ។
ឯកឧត្តម យឹម វិសិដ្ឋ បានបញ្ជាក់ថា ៖ «ភូមិដែលនៅសល់ទាំងនេះ ជាភូមិ មានស្ថានភាពស្ថិតក្នុងតំបន់លំបាកខ្លាំង ដូចជាតំបន់ដាច់ ស្រយាល ខ្លាំង តំបន់គ្មានផ្លូវធ្វើដំណើរ តំបន់កោះ តំបន់ដែលមានប្រជាជន រស់នៅបណ្តែត ទឹក តំបន់លិចទឹក នៅរដូវវស្សា តំបន់មានប្រជាពលរដ្ឋរស់នៅរាយប៉ាយ និងតំបន់តាំងទីលំនៅថ្មីជាដើម ដែលត្រូវការទុនវិនិ យោគយ៉ាងច្រើន ដើម្បីអភិវឌ្ឍការផ្គត់ផ្គង់ទៅកាន់ទីនោះ»។
បើតាមឯកឧត្តម យឹម វិសិដ្ឋ បច្ចុប្បន្ននេះ ក្រសួងរ៉ែ និងថាមពល អាជ្ញាធរ អគ្គិសនីកម្ពុជា និងអគ្គិសនីកម្ពុជា បាននិងកំពុងធ្វើការរួមគ្នាពិនិត្យ លទ្ធភាព រកដំណោះស្រាយផ្សេងៗ ជូនភូមិដែលនៅសល់ទាំង ៨៨ នេះ តាម ស្ថានភាព ជាក់ស្តែងនៃភូមិនីមួយៗ តាមរយៈការផ្គត់ផ្គង់អគ្គិសនី ពីប្រភព ពន្លឺព្រះអាទិត្យ ប្រព័ន្ធទោលដែលអាចជាប្រភពទុនរបស់អគ្គិសនីកម្ពុជា ពីស្ថាប័នហិរញ្ញវត្ថុអន្តរជាតិនានា ពីការវិនិយោគ របស់ក្រុមហ៊ុនឯកជន។
ជាមួយនេះ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិតសភាកម្ពុជា លោក គី សេរីវឌ្ឍន៍ បានប្រាប់ឱ្យដឹងថា ការពង្រីកបណ្តាញអគ្គិសនីទៅ ដល់ភូមិ ស្រុក នៃប្រទេសកម្ពុជានឹងជួយឱ្យជីវភាព ក៏ដូចជាសេដ្ឋកិច្ចរបស់ ប្រជាពល រដ្ឋ មានការរីកចម្រើន ព្រោះនៅពេលដែលប្រជាពលរដ្ឋមានអគ្គិសនីប្រើប្រាស់ គឺពួកគាត់អាចប្រើប្រាស់ទូរសព្ទ មានភ្លើងបំភ្លឺ និងបង្ហាញពីការរីកចំរើនៅក្នុង មូលដ្ឋាន៕
ដោយ៖យុទ្ធ វីរៈ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា