ប្រធានក្រុមការងារ ចុះជួយស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង អញ្ជើញផ្សព្វផ្សាយលទ្ធផលនៃមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស របស់គណបក្សប្រជាជនកម្ពុជា នៅស្រុកទឹកផុស

ខេត្តកំពង់ឆ្នាំង៖ ឯកឧត្តម ជា វ៉ាន់ដេត បានជួបសំណេះសំណាល និងផ្សព្វផ្សាយលទ្ធផលនៃមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស របស់គណបក្សប្រជាជនកម្ពុជា ជូនគណៈកម្មាធិការគណបក្សស្រុក សាខាបក្សឃុំ-ភូមិ សកម្មជន យុវជនគណបក្សទូទាំងស្រុក នៅស្នាក់ការគណបក្សស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង កាលពីរសៀលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៣ ដែលមា នអ្នកចូលរួមសរុបប្រមាណ ២២៤រូប។

ថ្លែងនៅក្នុងឱកាសនេះ ឯកឧត្តម ជា វ៉ាន់ដេត ប្រធានក្រុមការងារ ចុះជួយស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង បានជម្រាបជូនពី៖

  • លទ្ធផលអង្គមហាសន្និបាតដែលបានសម្រេចបន្តគាំទ្រយ៉ាងពេញទំហឹង សម្តេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្ត្រីនៅអាណត្តិបន្ទាប់ និងគាំទ្រ ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តីសម្រាប់ពេលអនាគត
  • មហាសន្និបាតដាក់ចេញនូវគោលដៅជាយុទ្ធសាស្រ្ត៥ចំនុច និងគោលនយោបាយធំៗជាអទិភាពសម្រាប់រយៈពេល៥ឆ្នាំបន្តទៀត
  • ការស្នើឱ្យសមាជិកគណបក្សទាំងអស់ និងក្រុមគ្រួសារភ្ជាប់ទៅកាន់ឆានែលតេឡេក្រាម (Telegram Channel) របស់ សម្ដេចតេជោនាយករដ្ឋមន្ត្រី តាមរយៈតំណភ្ជាប់ https://t.me/spmhunsen
  • វឌ្ឍនភាពការងារកែទម្រង់ក្រសួង និងវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ និងបច្ចេកវិទ្យាឌីជីថល
  • បច្ចុប្បន្នភាពស្ថានភាពនយោបាយ និងសេដ្ឋកិច្ចក្នុងប្រទេសនិងសកលលោក
  • ភាពជោគជ័យនៃការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងការធានាបានការអភិវឌ្ឍសេដ្ឋកិច្ច និងការជួយសម្រួលបន្ទុកដល់កម្មករ ប្រជាកសិករ និងក្រុមគ្រួសារក្នុងអំឡុងពេលនៃការរាតត្បាតជំងឺកូវីដ-១៩។

ឯកឧត្តម ជា វ៉ាន់ដេត បានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះក្រុមការងារគណបក្សចុះជួយមូលដ្ឋានស្រុកទឹកផុស និងសកម្មជនគណបក្សប្រជាជនកម្ពុជាទាំងអស់ដែលបានចូលរួមយ៉ាងសកម្មក្នុងការសម្រេចជោគជ័យនៃការបោះឆ្នោតក្រុមប្រឹក្សាឃុំកន្លងមក។ ឯកឧត្តម សង្ឃឹមយ៉ាងមុតមាំថាបងប្អូននឹងបន្តគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាសម្រាប់អាណត្តិក្រោយៗបន្តទៀត៕ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner