លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអនអញ្ជើញចូលរួមក្នុងព្រឹត្តិការណ៍រត់ប្រណាំង V-Active Fun Run

ភ្នំពេញ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបននាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា អញ្ជើញចូលរួមក្នុងព្រឹត្តិការណ៍រត់ប្រណាំង V-Active Fun Run ដែលរៀបចំឡើងដោយក្រុមហ៊ុន វឌ្ឍនៈ ប៊្រូវើរី នៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃអាទិត្យថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣ ។

ព្រឹត្តិការណ៍នេះមាន កីឡាចំនួន ២ប្រភេទ គឺការដើរចំងាយ ៥គីឡូម៉ែត្រ និងការរត់បណ្តាក់ចំងាយ ១៩គីឡូម៉ែត្រ ។ ព្រឹត្តិការណ៍នេះ បាននាំមកនូវបទពិសោធន៍ថ្មីប្លែកមិនធ្លាប់មានពីមុនមក គួបផ្សំជាមួយទីតាំងរត់ដ៏ល្អឥតខ្ចះនៃរាជធានីភ្នំពេញ ដែលជាបេះដូងសេដ្ឋកិច្ចដ៏សំខាន់សម្រាប់ព្រះរាជាណាចក្រកម្ពុជា និងបានធ្វើឲ្យមានការចាប់អារម្មណ៍ពីមហាជនមកពីគ្រប់ទិសទី មកចូលរួមយ៉ាងច្រើនកុះករ ហើយកីឡាករក៏បានបង្ហាញនូវមនោសញ្ចេតនារំភើបរីករាយ និងស្និទ្ធិស្នាល ។

ព្រឹត្តការណ៍រត់ប្រណាំង V-Active Fun Run នេះក៏បានបង្ហាញពីការចូលរួមចំណែកពី វឌ្ឍនៈប៊្រូវើរី ដែលជាវិស័យឯកជន ក្នុងលើកស្ទួយសុខភាព និងសុខុមាលភាពប្រជាពលរដ្ឋ តាមរយៈ ការលេខកីឡាផងដែរ ៕ ដោយ ថេត វិចិត្រ+ហេង សម្បត្តិ

ថេត​ វិចិត្រ
ថេត​ វិចិត្រ
ជាការីថត និងយកព័ត៌មានប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ មានបទពិសោធន៍ច្រើនឆ្នាំ លើវិស័យព័ត៌មាន និងមានទំនាក់ទំនងល្អជាមួយអង្គភាព និង ស្ថាប័នផ្សេងៗផងដែរ។ កត្តាទាំងនេះ នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner