រដ្ឋមន្រ្ដីប្រតិភូអមនាយករដ្ឋមន្រ្ដី ចុះពិនិត្យទីតាំងផ្ទាល់ និងចូលរួមកិច្ចប្រជុំពិភាក្សាការងារ ស្ដីពីការរៀបចំទីតាំងពិធីបុណ្យទន្លេលើកទី៧ ឆ្នាំ២០២៣ នៅខេត្តកំពង់ធំ ក្រោមប្រធានបទ(ទន្លេរបស់យើង ដើម្បីបច្ចុប្បន្ន និងអនាគត)

(កំពង់ធំ)÷ នៅព្រឹកថ្ងៃទី១៩ ខែកុម្ភ: ឆ្នាំ ២០២៣ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ អញ្ជើញអមដំណើរឯកឧត្តម យូ ស៊ុនឡុង រដ្ឋមន្រ្ដីប្រតិភូអមនាយករដ្ឋមន្រ្ដី និងឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ព្រមទាំងសការី បានចុះពិនិត្យទីតាំងផ្ទាល់ និងចូលរួមកិច្ចប្រជុំពិភាក្សាការងារស្ដីពីការរៀបចំទីតាំងពិធីបុណ្យទន្លេលើកទី៧ ឆ្នាំ២០២៣ នៅខេត្តកំពង់ធំ ក្រោមប្រធានបទ(ទន្លេរបស់យើង ដើម្បីបច្ចុប្បន្ន និងអនាគត) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា ដែលនឹងប្រព្រឹត្តទៅរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី ៨-៩-១០ ខែមីនា ឆ្នាំ២០២៣ខាងមុខនេះ នៅក្នុងបរិវេណសួនស្ទឹងសែន ។

ឯកឧត្តម យូ ស៊ុនឡុង រដ្ឋមន្រ្ដីប្រតិភូអមនាយករដ្ឋមន្រ្ដី បានដឹកនាំកិច្ចប្រចាំត្រៀមរៀបចំពិធីបុណ្យទន្លេលើកទី៧ ឆ្នាំ២០២៣ នៅខេត្តកំពង់ធំ។ អនុគណៈកម្មការឃោសនាផ្សព្វផ្សាយតាំងពិព័រណ៍សមិទ្ធផលនានា និងគម្រោងអភិវឌ្ឍទេសចរណ៍របស់ក្រុមតន្ត្រីសម័យមកប្រគុំផ្សាយផ្ទាល់ យើងចង់រំលេចឱ្យឃើញពីវប្បធម៌ ប្រវត្តិសាស្ត្រ អរិយធម៌ ធម្មជាតិ ការរស់នៅរបស់ប្រជាជន និងអប់រំដល់ប្រតិបត្តិការទេសចរណ៍ ភ្ញៀវទេសចរ ប្រជាពលរដ្ឋ យុវជន សិស្សានុសិស្សឱ្យយល់ដឹងពីចំណុចទាំងអស់នេះ។

ឯកឧត្តមបានបន្តថា ពិធីបុណ្យទន្លេឆ្នាំនេះនឹងផ្តល់ជូនសកម្មភាពសំខាន់ៗមានដូចតទៅ៖ សម្ដែងទស្សនីយភាពសិល្បៈ របាំជនជាតិភាគតិចកួយ ការប្រគុំតន្ត្រី និងការបាញ់កាំជ្រួចអបអរសាទរពិធីបុណ្យទន្ល។ មហោស្រពម្ហូបអាហារខ្មែរ ព្រមទាំងការបង្ហាញផលិតផលទេសចរណ៍ និងគម្រោងអភិវឌ្ឍន៍ទេសចរណ៍របស់ខេត្តតាមដងទន្លេ និងការតាំងពិព័រណ៍ ផលិតផលសិប្បកម្ម កសិទេសចរណ៍ និងផលិតផលក្នុងស្រុក។ សកម្មភាពកីឡា ដោយមានការចូលរួមពីសំណាក់កីឡាករ-កីឡាការនីជាតិ និងអន្តរជាតិ។

ឯកឧត្តម ឯកឧត្តម យូ ស៊ុនឡុង រដ្ឋមន្រ្ដីប្រតិភូអមនាយករដ្ឋមន្រ្ដី ក៏បានសំណូមពរដល់ប្រធានគណៈបញ្ជាការឯកភាពខេត្តកំពង់ធំ ចូលរួមសហការគ្នាឲ្យបានច្បាស់លាស់ និងកំណត់គោលដៅ ទីតាំង ក្នុងការគ្រប់គ្រង និងដាក់ផែនការដល់កងកម្លាំងទាំងបីក្នុងការអនុវត្តឲ្យមានប្រសិទ្ធភាព។ ចូលរួមផ្សព្វផ្សាយបន្ថែមដល់បងប្អូនប្រជាពលរដ្ឋដែលនៅតាមដងផ្លូវនៅក្នុងបរិវេណសួនស្ទឹងសែន ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការទុកដាក់រថយន្ត បិទផ្លូវតាមជួរដងស្ទឹងសែនមិនឱ្យបងប្អូនធ្វើចរាចរណ៍ទៅមក រៀបចំបន្ទប់ទឹកអនាម័យចំនួន០៤កន្លែងងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋ និងរៀបចំទុកដាក់សំរាមឲ្យមានសណ្ដាប់ធ្នាប់នៅពេលដែលប្រារព្ធពិធីផងដែរ ៕ ដោយ ប៊ុន រដ្ឋា

ads banner