ផ្លូវជាតិលេខ ១០ គ្រោងនឹងបញ្ចប់ការដ្ឋានក្នុងរយៈ ពេលមួយ ឆ្នាំ កន្លះ ទៀត

ភ្នំពេញ៖ ទេសរដ្ឋមន្រ្តីឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួង សាធារណការ និងដឹកជញ្ជូន បានអញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាព គម្រោង ការងារសាងសង់ផ្លូវជាតិលេខ ១០ ដែលតភ្ជាប់ពីសំឡូត- វាលវែង-អូរសោម ដល់កោះកុង ។បច្ចុប្បន្នផ្លូវនេះសាងសង់ រួច បានជាង៥០ភាគរយហើយ និងគ្រោងបញ្ចប់ក្នុងរយៈពេលមួយ ឆ្នំាកន្លះទៀត។

ឯកឧត្តមបានប្រាប់អ្នកកាសែតកាលពីថ្ងៃទី២២ខែកុម្ភៈថា ការចុះ ពិនិត្យវឌ្ឍនភាពការងារលើគម្រោងស្ថាបនាផ្លូវជាតិលេខ១០ នេះ ដើម្បីធានាថាគុណភាពស្របទៅតាមលក្ខណៈបច្ចេកទេស និង បញ្ចប់ការស្ថាបនាតាមផែនការដែលបានគ្រោងទុក។ ផ្លូវនេះមាន ចំងាយ១៩៧,៦៩៧ គីឡូម៉ែត្រ ខណៈដែលក្នុងកិច្ចសន្យាសាង សង់ មានប្រវែង១៨៨គីឡូម៉ែត្រ ប៉ុន្តែដោយសារមានការប៉ះពាល់នឹង តំបន់អភិរក្សសត្វព្រៃ ទើបក្រសួងបរិស្ថានបានស្នើសុំឱ្យក្រសួង សាធារណការ ណិងដឹកជញ្ជូន ប្តូរដោយប្រើផ្លូវវាង។

ឯកឧត្តម ស៊ុន ចាន់ថុល មានប្រសាសន៍ថា ៖ «យើងបានធ្វើការ វាងតំបន់សត្វព្រៃនេះ ដោយបានបន្ថែមថវិកាសាងសង់ចំនួន ៥៧លានដុល្លារទៀត ហើយមកដល់ពេលនេះយើងធ្វើបាន ដល់ ៥៦ភាគរយហើយ ដោយយើងមានការយឺតយ៉ាវបន្តិ ចតែប៉ុណ្ណោះ»។ ការធ្វើផ្លូវវាង មានការពិបាកដោយសារមានដុំថ្មច្រើន ដែលអ្នក សាងសង់មានការពិបាកក្នុងការកាយផ្លូវ ។ប៉ុន្តែទោះបីជា យ៉ាងណា ក៏ដោយ ក៏ក្រុមហ៊ុនសាងសង់នឹងខិតខំបញ្ចប់ឱ្យទាន់ពេលវេលា ដែលវានឹងចំណាយមួយឆ្នាំកន្លះទៀតក្នុងការបញ្ចប់ ហើយផ្លូវវាងនេះ មានប្រវែង៦២គីឡូម៉ែត្រ។

គួរកត់សម្គាល់ដែរថា ផ្លូវជាតិលេខ១០គឺជាសរសៃឈាមសេដ្ឋកិច្ច ជាតិដ៏មានសក្តានុពលរបស់កម្ពុជា អាចជួយសម្រួលដល់ការតភ្ជាប់ ទំនាក់ទំនងគមនាគមន៍ ធ្វើសមាហរណកម្មតភ្ជាប់ផ្ទៃក្នុងប្រទេស និងជាមួយតំបន់ រួមចំណែកក្នុងការលើកកម្ពស់ប្រសិទ្ធភាពនៃការ ដោះដូរពាណិជ្ជកម្ម វិនិយោគ ដំណាំកសិផល កសិ-ឧស្សាហកម្ម និងទេសចរណ៍បានឆាប់រហ័ស និងចំណាយតិច ជាពិសេសជា មួយប្រទេសជិតខាង។

ឯកឧត្តម ស៊ុន ចាន់ថុល បានបញ្ជាក់ថា ផ្លូវនេះជាផ្លូវមួយល្អណាស់ ដែលវាចាប់ផ្តើមពីសំឡូតខេត្តបាត់ដំបងមកវាលវែង អូរសោមទៅ ដល់កោះកុង ដែលការដឹកកសិផលរបស់យើងពីបាត់ដំបង ពី បន្ទាយមានជ័យ ពីប៉ៃលិន ទៅកាន់កំពង់ផែទឹកជ្រៅ គឺចំណេញ ពេលវេលា ចំណេញការចំណាយច្រើន ដែលផ្លូវនេះនឹងកាន់តែជួយ លើកស្ទួយសេដ្ឋកិច្ចជាតិយើងបន្ថែមទៀត។

យោងតាមក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២៣ ខែកុម្ភៈ បានឱ្យដឹងថា គម្រោងសាងសង់ផ្លូវជាតិលេខ១០ ពីស្រុកសំឡូត ខេត្តបាត់ដំបង កាត់តាមស្រុកវាលវែង ខេត្តពោធិ៍សាត់ រហូតដល់ ខេត្តកោះកុង ដោយមានការចូលរួមពីថ្នាក់ដឹកនាំ អង្គភាពពាក់ព័ន្ធ និងក្រុមការងារបច្ចេកទេស របស់ក្រុមហ៊ុនសាជីវកម្មស្ពាន និង ថ្នល់ចិន (CRBC) ផងដែរ។

ក្រុមការងាររបស់ក្រសួង រួមនឹងរដ្ឋមន្រ្តីផង ក៏បានធ្វើតេស្ត គុណភាព កម្រាស់ស្រទាប់គ្រឹះផ្លូវ នៅតាមកន្លែងមួយចំនួនហើយឃើញថា ក្រុមហ៊ុនធ្វើបានត្រឹមត្រូវតាមស្ទង់ដារបច្ចេកទេស តែទោះជាយ៉ាង ណា ក្រសួងក៏នឹងនៅតែបន្តតាមដានជាប់ជានិច្ច ដើម្បីធានាបាន ថាមិនមានភាពចន្លោះប្រហោង និងមានគុណភាពអាច ប្រើប្រាស់បានយូរអង្វែង។

ក្រសួងបានបន្តថា គម្រោងនេះក៏មានការសាងសង់ស្ពាន ចំនួន ២៣កន្លែង ប្រវែង ១៧២១,៤៦ ម៉ែត្រដែលក្នុងនោះមាន ស្ពានខ្ពស់ជាងគេមួយដែលមានកម្ពស់ប្រមាណជា៧៥ម៉ែត្រ បណ្តោយ៥៣០ម៉ែត្រ និងទទឹង១០ម៉ែត្រ ព្រមទាំងមានបំពាក់ ផ្លាកសញ្ញាចរាចរណ៍ គំនូសចរាចរណ៍ បង្គោលគីឡូម៉ែត្រ និងបង្គោលសុវត្ថិភាពផងដែរ។
គម្រោងផ្លូវនេះត្រូវបានបើកការដ្ឋាន សាងសង់កាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០ ក្រោមអធិបតីភាពសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ។

ឆ្លៀតក្នុងឱកាសនៃការចុះពិនិត្យស្ថានភាពផ្លូវនេះដែរ ឯកឧត្តម ស៊ុន ចាន់ថុល ក៏បានធ្វើការដាស់តឿនជាថ្មីម្តងទៀតដល់អ្នកបើកបរ បញ្ច្រាសទិសចរាចរណ៍ មិនថានៅលើផ្លូវល្បឿនលឿន ឬផ្លូវធម្មតា ឡើយ ព្រោះវាជាការបំពានច្បាប់ចរាចរណ៍ ជាពិសេសជាទង្វើដែល ប្រមាថអាយុជីវិតខ្លួនឯង និងអ្នកដទៃជាខ្លាំង។

លោកមានប្រសាសន៍ថា ៖ «យើងខ្ញុំសូមសំណូមពរយ៉ាងទទូច ដល់ បងប្អូនប្រជាពលរដ្ឋត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ឲ្យបានខ្ជាប់ខ្ជួន និងជៀសវាងការប្រព្រឹត្តល្មើសនានាផងដែរ»។

គួររំឭកផងដែរថា នៅសម័យសង្គ្រាមតំបន់វាលវែងនេះ ជាសមរភូមិ ប្រយុទ្ធពីអតីតកាល ប៉ុន្តែតាមរយៈ ការអនុវត្តនយោបាយ ឈ្នះឈ្នះ របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី តំបន់នេះត្រូវបានធ្វើសមាហរ ណកម្ម ទាំងស្រុង និងបានប្រែក្លាយទៅជាដែនដីរដ្ឋបាលតែមួយ នៃ ព្រះរាជាណាចក្រកម្ពុជា និងត្រូវបានអភិវឌ្ឍ គ្រប់វិស័យជាបន្ត បន្ទាប់ក្រោមម្លប់សន្តិភាព និងសេរីភាពពេញលេញ៕
ដោយៈនាង សុគន្ធា

ads banner