សម្ដេចតេជោ ហ៊ុន សែន ណែរនាំឱ្យក្រសួងមហាផ្ទៃខិតខំសហការជាមួយភាគីពាក់ព័ន្ធ រក្សានូវសុខសុវត្ថិភាពនិងសណ្ដាប់ធ្នាប់ចរារណ៍ឱ្យបានល្អប្រសើរ
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន បានណែរនាំឱ្យក្រសួងមហាផ្ទៃ ខិតខំសហការជាមួយភាគីពាក់ព័ន្ធ រក្សានូវសុខសុវត្ថិភាព និងសណ្ដាប់ធ្នាប់ ចរារណ៍ឱ្យបានល្អប្រសើរ។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានណែរនាំដូចនេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតត្រួតពិនិត្យលទ្ធផលការងារក្រសួងមហាផ្ទៃ ប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ នារសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ នៅសណ្ឋាគារសុខាភ្នំពេញ ។

សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ឆ្នាំ ២០២៣នេះ កម្ពុជា មានព្រឹត្តិការណ៍ប្រវត្តិសាស្រ្ដសំខាន់ៗមួយចំនួនដូចជា៖ ព្រឹត្តិការណ៍កីឡា ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣, ព្រឹត្តិការណ៍បោះឆ្នោតជាដើម ។

ក្នុងនេះ សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានណែរនាំឱ្យក្រសួងមហាផ្ទៃ ត្រូវខិតខំសហការជាមួយភាគីពាក់ព័ន្ធ រក្សានូវសុខសុវត្ថិភាព និងសន្ដិសុខសណ្ដាប់ធ្នាប់ សោភ័ណភាព អនាម័យ និងចរារណ៍ឱ្យបានល្អប្រសើរ ។

សូមជម្រាបថា ពិធីបើកព្រឹត្តិការណ៍ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ធ្វើឡើងចាប់ពីថ្ងៃទី៥-១៧ ខែឧសភា ឆ្នាំ២០២៣ និងកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ធ្វើឡើងចាប់ពីថ្ងៃទី៦-៩ ខែមិថុនា ឆ្នាំ២០២៣ ៕ ដោយ វណ្ណលុក
